លោក កើត ចិន្តា៖ «ការងារចម្បងរបស់ខ្ញុំ គឺលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ»
Your browser doesn’t support HTML5
ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កំពុងកាន់តែខិតជិតមក ការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍរបស់មន្ត្រីមូលដ្ឋាន កំពុងក្លាយជាចំណុចដ៏សំខាន់ក្នុងការទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។ នៅក្នុងឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មាន ៩ ភូមិ មានប្រជាពលរដ្ឋចំនួនជាង ២ ម៉ឺននាក់ ភាគច្រើនពួកគេប្រកបរបរកសិកម្ម។ បញ្ហាផ្លូវថ្នល់ ភ្លើងគឺជាតម្រូវការដ៏ចម្បងរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ពីព្រោះវាអាចជួយកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគាត់។ លោក កើត ចិន្តា បានប្រាប់ អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង គឺជាការងារដ៏ចម្បងរបស់លោក ក្នុងនាមជាមេឃុំ។