លោក ឈិត សូផាត៖ «ការរីកចម្រើន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់»
Your browser doesn’t support HTML5
ការរីកចម្រើនរបស់ភូមិ សង្កាត់់ ជាផ្នែកមួយបង្ហាញឲ្យឃើញពីសមត្ថភាពដឹកនាំរបស់មន្ត្រីថ្នាក់មូលដ្ឋាន ហើយក៏ជាមូលហេតុមួយ ជំរុញឲ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រៀងរាល់ ៥ ឆ្នាំម្តងផងដែរ។ នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន ៤ ភូមិ មានប្រជាពលរដ្ឋចំនួនជាង ២៥០០០ នាក់រស់នៅ ហើយពួកគេភាគច្រើនប្រកបរបរនេសាទ កម្មករ អាជីវក និងបម្រើការងារជាមន្ត្រីរាជការជាដើម។ លោក ឈិត សូផាត ចៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថាសង្កាត់មួយមានការរីកចម្រើន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់៕