ប្រទេសកូឡុំប៊ីប្រឹងប្រែងកាត់បន្ថយចំនួនដំរីទឹក Hippo
Your browser doesn’t support HTML5
ចំនួនសត្វដំរីទឹក Hippo កំពុងកើនខ្លាំងនៅក្នុងបឹង និងទន្លេនៃប្រទេសកូឡុំប៊ី។ នេះជាប្រភេទសត្វរាតត្បាតដែលអ្នកបរិស្ថាននិយាយថាកំពុងបណ្ដេញសត្វព្រៃផ្សេងទៀត និងបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងតំបន់។ ឥឡូវនេះ រដ្ឋាភិបាលកូឡុំប៊ីកំពុងប្រឹងប្រែងដើម្បីកាត់បន្ថយពូជសត្វប្រភេទនេះ។ អ្នកយកព័ត៌មាន Austin Landis បានទៅជួបក្រុមទទួលបន្ទុកនៅតំបន់ជុំវិញ Doradal ចម្ងាយ ១៧០គីឡូម៉ែត្រពីទីក្រុង Medellín។ លោក សុខ ខេមរា នៃវីអូអេ ជូនសេចក្តីប្រែសម្រួល៕