កម្រងរូបភាព៖ ពីចំការដល់ហាងកាហ្វេ
ផ្លែកាហ្វេខ្ចី ក្នុងរមណីយដ្ឋានចំការកាហ្វេរបស់លោកប៊ូ សុភាព ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥។
លោកប៊ូ សុភាព ជាម្ចាស់រមណីយដ្ឋានចំការកាហ្វេ បង្ហាញដើមកាហ្វេនៅក្នុងចំការរបស់គាត់ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥។
ដើមកាហ្វេពូជអារ៉ាប៊ីកា (Arabica) នៅក្នុងចំការកាហ្វេរបស់លោក ប៊ូ សុភាព ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥។
ទិដ្ឋភាពទូទៅនៅក្នុងហាងកាហ្វេប្រោន។ ការជួបប្រជុំ ឬធ្វើការតាមអ៊ីនធើណិតពីហាងកាហ្វេ កំពុងមានការពេញនិយមនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។
បុគ្គលិកម្នាក់ចាក់ទឹកដោះគោចូលក្នុងពែងកាហ្វេ នៅក្នុងហាងកាហ្វេប្រោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។
បុគ្គលិកម្នាក់ចាក់គ្រាប់កាហ្វេចូលក្នុងម៉ាស៊ីនកិនកាហ្វេ នៅក្នុងហាងកាហ្វេប្រោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។
បុគ្គលិកហាងកាហ្វេប្រោនទទួលការកម្ម៉ង់ទិញពីភ្ញៀវ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥។