បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិពង្រឹងមិត្តភាពជាមួយអ្នកតំណាងរាស្ត្រម៉ាឡេស៊ី
Your browser doesn’t support HTML5
គណបក្សប្រឆាំងនៅប្រទេសកម្ពុជា កំពុងតែបង្កើនយុទ្ធនាការនៅបណ្តាប្រទេសសមាជិកអាស៊ានដើម្បីជំរុញការគោរពលទ្ធិប្រជាធិបតេយ្យ។ កាលពីថ្ងៃអង្គារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី បានជួបជាមួយនឹងអ្នកតំណាងរាស្រ្តម៉ាឡេស៊ី ដើម្បីស្វែងរកវិធីធ្វើកិច្ចការនេះរួមគ្នា។ កិច្ចខិតខំប្រឹងប្រែងនេះកើតមានឡើងស្របពេលដែលសហភាពអឺរ៉ុប កំពុងតែជំរុញប្រទេសកម្ពុជាឱ្យស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបានធ្លាក់ចុះក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោកអេង ឆៃអ៊ាងអនុ ប្រធានគណបក្សសង្គ្រោះជាតិ៕