គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​លើ​ការងារ​ការទូត​ដើម្បី​រកដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា

Your browser doesn’t support HTML5

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ជួបប្រជុំ​ការងារ​រយៈពេល​បីថ្ងៃ​នៅ​ទីក្រុង ​Jacksonville រដ្ឋ ​Florida ពី​ថ្ងៃទី១៩​ដល់​២១​ខែ​កុម្ភៈ​ ដើម្បី​រៀបចំ​ផែនការ​ការងារ​ក្នុង​ពេល​ខាងមុខ។ អតីត​គណបក្ស​ប្រឆាំង​នេះ​បាន​ផ្តោត​ខ្លាំង​លើ​ការងារ​ការទូត​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នោះ​ក៏​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ធ្វើ​សកម្មភាព នយោបាយ​ដោយ​អហិង្សា។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក សម រង្ស៊ី​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​អំពី​ផែនការ​សកម្មភាព​នោះ៕