គម្រោងអភិវឌ្ឍន៍ CLV ក្លាយជារឿងចម្រូងចម្រាសនៅកម្ពុជា
Your browser doesn’t support HTML5
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ខណៈដែលពលរដ្ឋខ្មែរខ្លះទាមទារឲ្យកម្ពុជាដកខ្លួនពីគម្រោងនេះ។ អ្នកស្រី កាន់ វិច្ឆិកា រាយការណ៍ឲ្យ VOA ពីរាជធានីភ្នំពេញ៕