អាកាស​ធាតុ​ឡើង​ក្តៅ​ និង​កម្ពស់​ទឹកភ្លៀង​ប៉ះពាល់​ផល​ដំណាំ​តែ​ឥណ្ឌា

  • Anjana ​Pasricha

虔誠的印度教教徒抵達位於阿拉哈巴德的恒河、亞穆納河和神秘的薩拉斯瓦蒂河交匯處,準備進行聖浴。

ក្នុង​តំបន់​គេ​ដាំ​ដើម​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​និយាយ​ថា​ ​ផលិតកម្ម​តែ​ បាន​ត្រូវ​ប៉ះពាល់​ដោយ​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ។

ខ្នង​ភ្នុំ​ខ្ពស់​ទាបនៃ​តំបន់​ហិមពាន្ដ​ឋឹត​នៅ​តំបន់​ឦសាន​នៃ​រដ្ឋ​អាសាម​ របស់ប្រទេស​ឥណ្ឌា​ ជា​ទី​កន្លែង​ពោរ​ពេញ​ខៀវស្រងាត់ដោយ​ដើម​តែ​ ដែល​ស្លឹក​របស់​វា​ជាតែ​ប្រណិត​បំផុត​មួយដែរ​របស់​ពិភព​លោក។

តែ​គេ​មាន​ការ​ព្រួយ​បារម្ភ​ថា​ អាកាសធាតុ​ឡើង​កំដៅ​នៅ​ទី​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដើម​តែ​ បណ្ដាល​ឲ្យ​ចុះ​ថយ​ដល់​ផលិតកម្មដែល​មនុស្ស​ច្រើន​លាន​អ្នក​ក្នុង​ពិភព​លោក​ឆុងផឹក​ នៅ​ពេល​គេ​ភ្ញាក់​ពី​ដំណេក។

នាយក​សមាគមន៍​ស្រាវ​ជ្រាវ​តែ​នៅ​ក្នុង​តំបន់​ អាសាម​ លោក ​ម្រីឌុល ហាសារីកា (Mridul Hasarika)​ កំពុង​សឹក្សា​អំពី​ការ​ប៉ះ​ពាល់​ពី​ការ​ផ្លាស់​ប្ដូរ​អាកា​សធាតុ​នៅក្នុង​ផលិតកម្ម​តែ។

«យើង​បាន​សង្កេត​ឃើញ​ថា​ ​សីតុណ្ហ​ភាព​អប្បរិមា​កើន​លើស​ពីរ​អង្សា​សង់ទីក្រាដ​ ​រួចកម្ពស់ភ្លៀង​ធ្លាក់​តិច​ មិន​ធ្លាប់​មាន​ជាង​៩០ឆ្នាំ​មក​ហើយ​ មក​នៅ​ត្រឹម​ ជិត​២០០ ​មីលីម៉ែត្រ។ កម្ពស់​ទឹកភ្លៀងនេះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ផលិតកម្ម​តែ។»

អ្នក​វិទ្យាសាស្រ្ដ​និយាយ​ថា​ ​ការកើន​សីតុណ្ហភាព​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូត​លាស់​របស់​ដើម​តែ។ ​កម្ពស់​ទឹកភ្លៀង ​ផលិតកម្ម​តែ​នៅ​ក្នុង​តំបន់ ​អាសាម​បាន​ចុះ​ទាប​ ក្នុង​បុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ទោះ​បី​ជា​ដំណាំ​តែ​កាន់​តែ​រីកដាល​នៅ​ក្នុង​តំបន់​នោះ​ក៏​ដោយ។

ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់​ជា​ការ​ព្រួយ​បារម្ភ​ពិសេស​មួយ​របស់​អ្នក​ដាំ​ដើម​តែ​ ពី​ព្រោះ​ដើម​តែ​ពឹង​ផ្អែក​ច្រើន​មក​លើ​អាកាស​ធាតុ។ ​អ្នក​ទាំង​នោះ​ បាន​ចង្អុលបង្ហាញ​ថា​ ​កាល​ពី​ឆ្នាំ​មុន​ មាន​ពន្លឺ​ថ្ងៃ​តិច​ណាស់ ​បណ្ដាល​ឲ្យ​មាន​ភាព​សើម​ធ្វើ​ឲ្យ​ដើម​តែ​មាន​ការ​លំបាក​នឹង​លូត​លាស់។

អ្នក​ដាំ​ដើម​តែ​មាន​សុទិដ្ឋិនិយម​ថា​ ​ដើម​តែ​ខ្លាំង​អាច​សម្រប​សម្រួល​ខ្លួន​វា​បាន​ ​តែ​គេ​កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បី​ប្រយុទ្ធតទល់​នឹង​ការប៉ះ​ពាល់​ដោយ​សារ​អាកាស​ធាតុ៕

ប្រែសម្រួល​ដោយ​លោក អ៊ូ ធួក