កំណត់និពន្ធ៖ កម្ពុជាមិនមានច្បាប់យុត្តិធម៌ដើម្បីកាត់ទោសអនីតិជន ដែលមានអាយុក្រោម១៨ឆ្នាំ ដែលប្រព្រឹត្តអំពើខុសច្បាប់នៅឡើយទេ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើន ក៏ដូចជាអង្គការជីវិតនៅកម្ពុជា ដែលទើបតែទទួលបានពានរង្វាន់ Stars Impact Award ឆ្នាំ២០១៥ ពីមូលនិធិ Stars Foundation បានស្នើសុំ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពលើច្បាប់នេះ ដែលកំពុងតែត្រូវបានតាក់តែងឡើង ដើម្បីយកច្បាប់នេះទៅឲ្យសភាអនុម័ត និងអនុវត្តឲ្យបានឆាប់ៗ។
នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសលោក ឈិន សែ នាយករងនៃអង្គការជីវិតនៅកម្ពុជា ជុំវិញបញ្ហាច្បាប់យុត្តិធម៌សម្រាប់អនីតិជន និងជុំវិញការទទួលបានពានរង្វាន់ Stars Impact Award នេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
Your browser doesn’t support HTML5