សិល្បករ​ចិន​នាំ​យក​ស្នាដៃ​សិល្បៈ​មក​កាន់​ពិធី Burning Man

Your browser doesn’t support HTML5

ពិធី Burning Man ដែល​ជា​ពិធី​​វប្បធម៌​ប្រារព្ធ​ធ្វើ​ប្រចាំ​ឆ្នាំ រយៈពេល​មួយ​សប្តាហ៍ នៅ​រដ្ឋ Nevada បាន​បិទ​ច្រក​ចូល​កាល​ពី​ថ្ងៃ​សៅរ៍ ទី២ ខែ​កញ្ញា ដោយសារ​តែ​ទឹកជំនន់​បង្ក​ពី​ព្យុះ​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នកចូលរួម​ពិធី​នេះ​រាប់​ពាន់​នាក់​ត្រូវ​បាន​បង្គាប់​ឱ្យ​ជ្រក​នៅ​មួយ​​កន្លែង។ បើ​ទោះ​បី​ជា​អាកាសធាតុ​មិន​អំណោយផល ក៏​ពិធី​នេះ​បាន​ទាក់ទាញ​សិល្បករ​ពី​ជុំវិញ​ពិភពលោក រួម​ទាំង សិល្បករ​ចិន​៦​រូប​ផងដែរ ដែល​បាន​និយាយ​ជាមួយ​អ្នកស្រី​ Genia Dulot មុន​ពេល​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង។ លោក​ សាយ មុន្នី​ សូម​ជូន​សេចក្តីប្រែសម្រួល៕