ចិនសម្លឹងមើលអេស្ប៉ាញ ក្នុងគោលដៅត្រួតត្រាទីផ្សាររថយន្តអគ្គិសនីអឺរ៉ុប
Your browser doesn’t support HTML5
ទីភ្នាក់ងារថាមពលអន្តរជាតិ និយាយថារោងចក្រផលិតរថយន្តចិន កំពុងងើបឡើងក្នុងនាមជាផលិតករធំមួយក្នុងទីផ្សាររថយន្តអគ្គិសនីសកល ដោយរថយន្តអគ្គិសនីជាង៥០%ដែលកំពុងចរាចរណ៍នៅទូទាំងពិភពលោកបច្ចុប្បន្នត្រូវបានផលិតនៅប្រទេសចិន។ អេស្ប៉ាញជាប្រទេសផលិតរថយន្តច្រើនជាងគេទី២នៅអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ ហើយទីផ្សារអេស្ប៉ាញ បានក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន។ លោក Alfonso Beato រាយការណ៍រឿងនេះឲ្យវីអូអេពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ លោក សាយ មុន្នី ប្រែសម្រួលជូន។