«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ អ្នកស្រី ចេន សុភាព បញ្ហាប្រឈមគឺជាកត្តាជំរុញឱ្យមានភាពរឹងមាំនិងបង្កើនភាពឆ្លាតវៃ
Your browser doesn’t support HTML5
ចំណេះដឹង បទពិសោធន៍ ការប្តេជ្ញាចិត្តខ្ពស់ និងការជឿជាក់លើខ្លួនឯងគឺជាមូលដ្ឋានគ្រឹះ ដែលបានជួយជំរុញឱ្យអ្នកស្រី ចេន សុភាព ក្លាយជាស្ត្រីម្នាក់បានជួយដល់ស្ត្រីជាច្រើននាក់ទៀត នៅក្នុងសហគមន៍ឱ្យមានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុក។ មិនតែប៉ុណ្ណោះអ្នកស្រីក៏ឈ្នះពានរង្វាន់ជាច្រើន នៅក្នុងភាពជាអ្នកដឹកនាំ និងសហគ្រិនស្ត្រីឆ្នើមផងដែរ។ អ្នកស្រី ចេន សុភាព បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា ស្រ្តីត្រូវតែបន្តការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ និងត្រូវហ៊ានធ្វើអ្វីដែលថ្មីដើម្បីឱ្យមានការរីកចម្រើន៕