អាកាសធាតុប្រែប្រួល៖ ជំនន់ទឹកភ្លៀងកើតឡើងញឹកញាប់
Your browser doesn’t support HTML5
ការស្ថាបនាផ្លូវ និងអគារខ្ពស់ៗក្នុងទីក្រុងព្រះសីហនុបានបញ្ចប់ទៅជាបណ្តើរៗ ក្រោយទីក្រុងមួយនេះបានកែប្រែទាំងស្រុង ដោយមានការអភិវឌ្ឍស្ថាបនាផ្លូវខ្វែងខ្វាត់ និងអគារខ្ពស់ៗ។ ប៉ុន្តែជំនន់ទឹកភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំ និងអាកាសធាតុប្រែប្រួលខ្លាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងនេះបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃ។ លោក ស៊ុន ណារិន និងលោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេពីក្រុងព្រះសីហនុ៕