Hello VOA៖ រដ្ឋាភិបាលបង្ហាញបញ្ហាប្រឈមក្នុងការពង្រឹងរដ្ឋបាលឯកភាពថ្នាក់ស្រុក
Your browser doesn’t support HTML5
មន្ត្រីរដ្ឋាភិបាល បានបង្ហាញដោយកម្រតាមរយៈកិច្ចប្រជុំផ្ទៃក្នុងមួយនូវបញ្ហាប្រឈមក្នុងការពង្រឹងរដ្ឋបាលឯកភាពថ្នាក់ស្រុក ដែលក្នុងនោះមានបញ្ហាធនធានមនុស្ស កង្វះថវិកា នីតិវិធីធ្វើការនៅប្រទាំងប្រទើស និងកង្វះសម្ភារៈជាដើម។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ មើលឃើញថា នេះគឺជាការបើកចំហរឲ្យពលរដ្ឋបានដឹង ដែលលោកលើកទឹកចិត្តថា គួរតែមានជាបន្តបន្ទាប់ ហើយលោក យល់ស្របថា ការប្រឈមពិតជាមានពីព្រោះការចេញគោលនយោបាយតែងតែមានការខុសគ្នានឹងការអនុវត្តជាក់ស្តែង។ សូមលោកអ្នកនាងទស្សនាកម្មវិធីនេះដែលមានលោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួល៕