គណបក្សភ្លើងទៀនថានៅតែរក្សាការគាំទ្រពីពលរដ្ឋនៅភ្នំពេញ
Your browser doesn’t support HTML5
គណបក្សនយោបាយមួយចំនួនចាប់ផ្តើមហែរក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួន កាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ។ គណបក្សភ្លើងទៀន ដែលគេឃើញថាជាគណបក្សប្រឆាំងមួយហាក់មានសន្ទុះគាំទ្រច្រើន បានហែរក្បួនឃោសនាគោលនយោបាយដោយមានអ្នកចូលរួមប្រហែលប្រមាណ១៥០០នាក់ បើយោងតាមគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ថ្នាក់ដឹកនាំជាច្រើននាក់នៃគណបក្សនេះ បានចូលរួមយុទ្ធនាការនៅរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋតាមដងផ្លួវចូលរួមសាទរក្បួនដង្ហែរ និងសាទរនូវវត្តមានជាថ្មីម្តងទៀតរបស់គណបក្សប្រឆាំងមួយនេះ។ លោក សុន ឆ័យ អនុប្រធាននៃគណបក្សភ្លើងទៀនថា គណបក្សខ្លួននៅតែរក្សាការគាំទ្រពីពលរដ្ឋ នៅទីក្រុងភ្នំពេញ។ អ្នកនាង ខាន់ សុគុំមនោ និងអ្នកនាង ធីតា វីន រាយការណ៍ឲ្យ VOA ពីរាជធានីភ្នំពេញ៖