តើ​លោក Trump ឬ​អ្នកស្រី Harris អាច​បញ្ចប់​សង្គ្រាម​ដែរ​ឬទេ?

Your browser doesn’t support HTML5

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នក​ស្រី​ Kamala Harrisនិយាយ​ថា​ អ្នក​ស្រី​ជឿជាក់​ថា​ សហរដ្ឋ​អាមេ រិក​ត្រូវតែ​ដឹកនាំ​ដោយ​ការ​ស្ថាបនា​សម្ពន្ធភាព​ដើម្បី​រៀបចំ​ចាត់ចែង​ជម្លោះ។ អតីត​ប្រធានាធិបតី​លោកDonald Trump និយាយ​ថា ​កា​បង្ហាញ​របស់​លោក​ពី​កម្លាំង​អាមេរិក​និង​ការមិនទស្សន៍​ទាយ​លោក​បាន​​ អាច​បញ្ឈប់​សង្គ្រាម​មុន​ពេល​​វា​ចាប់ផ្តើម។ ប្រធាន​ការិយាល័យ​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេតវិមាន​របស់​វីអេអូ​អ្នកស្រី Patsy Widakuswara បាន​និយាយ​ទៅកាន់​ពួក​អ្នក​ជំនាញ​អំពី​​តើ​វិធី​ដោះស្រាយ​គោលនយោបាយ​ការបរទេស​​មួយ​ណា​ដែល​​ប្រសើរ​ជាង​ ​ដើម្បី​កាត់​បន្ថយ​ជម្លោះ​នោះ នៅពេល​មាន​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​អឺរ៉ុប​នោះ។ លោក ជឹង ប៉ូជីន ប្រែសម្រួល​សេចក្តី​រាយការណ៍​នេះជូនដូចតទៅ។