ជំរំអាមេរិកាំង នាំកូនចិញ្ចឹមខ្មែរ ឱ្យស្គាល់ឫសគល់នៃវប្បធម៌របស់ខ្លួន
Your browser doesn’t support HTML5
កម្មវិធីបោះជំរំរដូវក្ដៅមួយក្នុងសហរដ្ឋអាមេរិក បាននាំកូនខ្មែរដែលត្រូវឪពុកម្ដាយអាមេរិកាំងយកមកចិញ្ចឹម ឱ្យស្គាល់វប្បធម៌ដើមកំណើតរបស់ពួកគេ។ អ្នករៀបចំកម្មវិធីបោះជំរំនិងឪពុកម្ដាយអាមេរិកាំងទាំងនេះ និយាយថា វាមានសារៈសំខាន់ណាស់ក្នុងការឱ្យឲ្យកូនចិញ្ចឹមរបស់ពួកគេ ស្គាល់ពីអត្តសញ្ញាណនិងឫសគល់នៃប្រទេសកំណើតរបស់ពួកគេ។
លោក សាយ មុន្នី នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុងGranby រដ្ឋ Colorado នៅពេលដែលលោកនិងលោក ប៉ូច រាសី បានចុះទៅយកព័ត៌មានអំពីរឿងនេះ កាលពីខែកក្កដា ដូចតទៅ៖