ភ្នំពេញ —
អស់រយៈពេលបីឆ្នាំមកហើយ កញ្ញាហ៊ុន ចិន្តាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយផ្នែកទេសចរណ៍។ ប៉ុន្តែអតីតនិស្សិតអាយុ២៦ឆ្នាំរូបនេះនៅតែមិនទាន់រកការងារបានធ្វើនៅឡើយ។
កញ្ញានិយាយថា៖ «ជំនាញវាមិនសូវច្បាស់លាស់ដែរ ពីព្រោះអីនៅសាលារៀនតែទ្រឹស្តី អត់មានការអនុវត្ត ចុះបណ្តុះបណ្តាលនៅតាមសណ្ឋាគារទេ។ រៀនតែទ្រឹស្តី វាអត់សូវស៊ីជាមួយការងារដែលយើងត្រូវរកទេ»។
កំពុងឈរក្បែរម៉ូតូនៅស្ថានីយចាក់ប្រេងមួយកន្លែងក្នុងទីក្រុងភ្នំពេញ កញ្ញាហ៊ុន ចិន្តាត្អូញត្អែរថា សហគ្រាសនិងក្រុមហ៊ុនឯកជនជាច្រើនត្រូវការជ្រើសរើសតែបុគ្គលិកដែលមានបទពិសោធន៍ស្រាប់តែប៉ុណ្ណោះ។ រីឯការសិក្សានៅតាមសាលាមិនសូវបានអនុវត្តជាក់ស្តែងនោះទេ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិឲ្យដឹងថា មានយុវជនកម្ពុជាប្រមាណជាង៣សែននាក់ត្រូវការការងារធ្វើជារៀលរាល់ឆ្នាំ។ក៏ប៉ុន្តែធនាគារពិភពលោកបានបង្ហាញថា កំណើនការងារសម្រាប់កម្រិតអប់រំក្រោយឧត្តមសិក្សាមានចំនួនតែពី២ទៅ៣ម៉ឺននាក់តែប៉ុណ្ណោះ។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីខែឧសភាបានរកឃើញថា កម្ពុជាខ្វះពលកម្មជំនាញដែលចាំបាច់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលត្រូវតែរកមធ្យោបាយដើម្បីបង្កើតការងារឲ្យមានតម្លៃជាងពេលនេះ ខណៈពេលដែលប្រទេសជិតខាងកំពុងប្រកួតប្រជែងក្នុងតំបន់អន្តរជាតិយ៉ាងស្រួចស្រាវ។
លោកដាវ យ៉ានភិរម្យ អាយុ៣០ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកគណនេយ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបញ្ជាក់ថា លោកបានសម្រេចចិត្តទៅជួយលក់ដូរឪពុកម្តាយ ពេលបញ្ចប់ការសិក្សា។
ភិរម្យបញ្ជាក់ថា មាននិស្សិតជាច្រើន ដែលបានបញ្ចប់ការសិក្សាហើយបានទៅបម្រើការងារមិនទៅតាមជំនាញពិតប្រាកដ។
លោកបាននិយាយថា៖ «ពីព្រោះសង្គមខ្មែរយើងភាគច្រើន អ្នកដែលធ្វើការនៅស្រុកខ្មែរយើង វាកម្រទៅតាមជំនាញ។ តែគ្រាន់ថា វាមានអ្នកទៅតាមជំនាញ គ្រាន់តែថា វាមានមួយចំនួនធំដែលមិនត្រូវតាមជំនាញ»។
លោកនួន សោភ័ណ្ឌ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជាដែលហៅកាត់ថា ILO ឲ្យដឹងថា តាមការស្រាវជ្រាវមួយរបស់អង្គការILO ឆ្នាំ២០១៣បានឲ្យដឹងថា ក្នុងចំណោមមនុស្សប្រហែល១០០០នាក់ មានប្រមាណ២០%ដែលមានជំនាញដែលមិនត្រូវនឹងសេចក្តីត្រូវការរបស់ឧស្សាហកម្ម និងសហគ្រាស។
លោកបាននិយាយថា៖ «មានករណីពីរ។ ទីមួយយុវជនយើងដែលបញ្ចប់ការសិក្សាហ្នឹងហើយគឺថា មកដាក់ពាក្យធ្វើការហ្នឹង គឺជំនាញគាត់មិនសូវត្រូវហ្នឹងអ្វីដែលនិយោជកចង់បានទេ។ ទីពីរគឺសហគ្រាសខ្លះ កុងត្រានេះគឺថា មិនទាន់បំពេញបាននូវអ្វីដែលគាត់គិតថា អ្នកជំនាញដែលគាត់រើសមកមានជំនាញគ្រប់គ្រាន់ដើម្បីធ្វើការងារសម្រាប់រោងចក្រសហគ្រាសរបស់គាត់ទេ»។
របាយការណ៍របស់ធានាគារពិភពលោកបានឲ្យដឹងថា តាមការស្ទង់មតិមួយរបស់និយោជកទាក់ទិននឹងការអប់រំ និងជំនាញរបស់បុគ្គលិកនិងកម្លាំងពលកម្មជារួម មានប្រមាណ៧៦ភាគរយនៃនិយោជកក្នុងប្រទេសកម្ពុជាបានអះអាងថា និស្សិតបញ្ចប់ការសិក្សាថ្មីៗមិនត្រូវបានបំពាក់ជាមួយបណ្តុំនៃជំនាញដែលត្រឹមត្រូវនោះទេ។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ មានប្រសាសន៍ថា ការបណ្តុះបណ្តាលសព្វថ្ងៃនេះ បញ្ហាសិស្ស និងនិស្សិតមិនមានការតម្រង់ទិសទៅដល់ពួកគាត់ទេ។ លោកបានបញ្ជាក់ទៀតថា ការចូលរៀននៅតាមវិទ្យាល័យ និងមហាវិទ្យាល័យគឺរៀនតាមបក្ខពួក និងទៅតាមចិត្តចង់ មិនមានការចង្អុលបង្ហាញពីក្រសួងអប់រំ ក៏ដូចជាខាងរដ្ឋាភិបាលទេ។
លោកបាននិយាយថា៖ «ការអប់រំរបស់យើងហ្នឹងមិនបានធ្វើការកែលម្អ មិនបានយកចិត្តទុកដាក់ ហើយបើសិនជាការអប់រំនៅដូចបច្ចុប្បន្នហ្នឹង វាប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះដំណើរការអភិវឌ្ឍសេដ្ឋកិច្ចហ្នឹង។ បើសិនជាគុណភាពនៃការអប់រំ ហើយដែលយើងចង់ធ្វើការកែលម្អការអប់រំហ្នឹង យើងត្រូវដោះស្រាយនូវបញ្ហាគ្រូបង្រៀននោះបាទ»។
លោកឌៀប សុភិរៈ នាយករងនៃសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិជ្ជា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមាននិស្សិតប្រមាណជាង៥០០នាក់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរបស់លោក។ តែមានប្រមាណតែជាង១០%តែប៉ុណ្ណោះដែលមិនបានទៅធ្វើការតាមជំនាញរបស់ខ្លួន។
លោកបាននិយាយថា៖ «ពេលគាត់រៀន គាត់ចង់បានជំនាញគណនេយ្យ ឬក៏ជំនាញគ្រប់គ្រង។ តែពេលគាត់បានសញ្ញាប័ត្រគាត់ថា ចង់ដូរមុខជំនាញវិញ ឬចង់សាកល្បងជំនាញខុសពីហ្នឹង»។
លោកកែម ឡី អ្នកស្រាវជា្រវសង្គម បានរកឃើញថា បើកាលណាប្រទេសមួយដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់នោះពិបាកក្នុងការរកការងារធ្វើ។ លោកមានប្រសាសន៍ថា ប្រទេសកម្ពុជាអាចរីកចម្រើនទៅបាន លុះត្រាតែសម្បូរធនធានមនុស្សដែលមានជំនាញច្បាស់លាស់។
លោកនិយាយថា៖ «ប្រទេសមួយ ដែលកំពុងអភិវឌ្ឍ គេបារម្មណ៍ពីសមត្ថភាពធនធានមនុស្ស។ ហើយយើង ធនធានមនុស្សសុទ្ធតែជាអ្នកអត់ជំនាញ វាអត់មានអ្នកដែលមានជំនាញពិតប្រាកដ។អញ្ចឹងការរីកចម្រើនក៏វាយឺតដែរ»។
លោកហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ របស់ក្រសួងការងារ មានប្រសាសន៍ថា សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សា រំពឹងថា ពួកគេមានជំនាញគ្រប់គ្រាន់តែមួយមុខមិនត្រឹមត្រូវទេ។ តែធាតុពិតនិយោជកនៅក្នុងបរិបទការងារ គេត្រូវការជំនាញផ្សេងៗទៀត ដែលត្រូវបំពេញការងារបានដោយជោគជ័យ។
វីអូអេបានព្យាយាមសុំការឆ្លើយតបពីលោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ តែលោកមិនបានឆ្លើយទៅនឹងសំណួររបស់វីអូអេទេ ដោយលោកបង្វែសំណួរនេះទៅអ្នកនាំពាក្យវិញ។
វីអូអេបានព្យាយាមទាក់ទងលោកហេង សួរ និងលោកសេង សក្កដា អ្នកនាំពាក្យក្រសួងការងារដែរ តែមិនអាចទាក់ទងបានទេ ដោយទូសរស័ព្ទគ្នានអ្នកទទួល។
ដូចគ្នានេះដែរ វីអូអេបានព្យាយាមសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ តែមិនអាចទាក់ទងបានឡើយ៕