កម្រង​រូបភាព ៖ កសិករ​នៅ​រតនគិរី​ប៉ះពាល់​ជីវភាព​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ

ដី​ប្រេះ​ដោយ​សារ​តែ​កង្វះ​ទឹក​នៅ​ក្នុង​វាល​ស្រែ​មួយ​ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

អ្នក​ស្រី​រម៉ាម ចង់ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ កាន់​បាច់​ស្រូវក្រោយ​ពេល​ច្រូត នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ​ភាគ​ឥសាន​ក្នុង​ប្រទេស​កម្ពុជា​​ ជា​ក្រុម​ជន​ងាយ​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​បណ្តាល​មក​ពី​ការកាប់​ព្រៃឈើ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ (នៅ វណ្ណារិន/VOA) 

កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ភូមិ​ភាគ​ឥសាន​ក្នុង​ប្រទេស​កម្ពុជា​​ ជា​ក្រុម​ជន​ងាយ​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដែល​បណ្តាល​មក​ពី​ការកាប់​ព្រៃឈើ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ ចំ​ ឡេប​ ​ជន​ជាតិ​ដើម​ភាគ​តិចកាចក់​​ ​ឈរ​នៅ​ក្បែរ​​ដើម​ល្ង​ដែល​ទើប​តែ​កាត់​​​ នៅ​ក្នុង​ចំការ​ភ្នំ​របស់​លោក​ ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ លោក​បាន​ថ្លែង​ថា​ដំណាំ​លោក​ទាំង​ឡាយ​ត្រូវ​បំផ្លាញ​និង​ស្កក​ ទាំង​ស្រូវ​​ ទាំង​ល្ង​ ​ម្ទេស​ ថ្នាំ​ជក់​ និង​ម្រេច​ ដោយ​សារ​កង្វះ​​ទឹក​ភ្លៀង។ (នូវ​ ពៅ​លក្ខិណា/VOA) 

អ្នក​ស្រី​ រម៉ាម​ អុញ​ ភរិយា​របស់​លោក​ ចំ​ ឡេប​ កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​គាត់​ នៅ​លើ​ភ្នំ​មួយ​ ក្នុង​ភូមិ​តាណង​ ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ស្រូវ​នៅ​ក្នុង​ចំការ​របស់​គាត់​បាន​ស្កក​ ហើយ​ប្រមូល​ផល​បាន​តិច។​ (នូវ​ ពៅ​លក្ខិណា​/VOA) 

កសិករ​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​កំពុង​បូត​ស្រូវ​ នៅ​ក្នុង​ចំការ​របស់​ពួក​គេ​នៅ​​លើ​ភ្នំ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។ ស្រូវ​របស់​ពួក​គេ​មាន​ការ​ខូច​ខាត​ច្រើន​ ដោយ​សារ​ការ​ស្កក​ស្រូវ ព្រោះ​តែ​កង្វះ​ទឹក​ភ្លៀង។​ ទិន្នផល​ស្រូវ​ដែល​ប្រមូល​បាន​គឺ​តិច​ជាង​១​ភាគ​៣​នៃ​ស្រូវ​ទាំង​អស់។​ (នូវ​ ពៅ​លក្ខិណា/VOA)

ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការ ​សម្រាប់​ដាំ​ដំណាំ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ដើម​ឈើ​ដែល​ត្រូវ​បាន​លួច​កាត់​ នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ ហើយ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ក្នុង​ព្រៃ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ភូមិ​ក្បែរ​នោះ​ ​នៅ​​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ សល់​ ហើយ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់​ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ លោក​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​​បាន​ព្យាយាមរារាំង​ក្រុម​ឈ្មួញ​យកឈើ​ទាំងនេះចេញពីក្នុងភូមិ។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក សាល់ កាន់​ អាយុ​ ៤៨​ឆ្នាំ​ ជា​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​ កំពុងរង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ លោក​បាន​និយាយ​ថា​ ទិន្នផល​ស្រូវ​នៅ​បាន​ធ្លាក់​ចុះ​ ដោយ​សារ​គ្មាន​ទឹក​ធ្វើ​ស្រែ​ ​ហើយ​វា​ជា​កង្វល់​របស់​លោក​ទៅ​ថ្ងៃ​ក្រោយ។​ (នៅ​ វណ្ណារិន/VOA)

ប្រជាពលរដ្ឋ​រង់​ចាំ​ជិះ​ទូក​ចំលង​ឆ្លង​កាត់​ទន្លេ​សេសាន​ នៅ​ក្នុង​ភូមិ​តាណង ឃុំ​តាឡៅ​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA)