កម្រងរូបភាព VOA៖ ខ្មែរនៅអាមេរិក កាណាដា បារាំង ធ្វើបាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនទាមទារឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជា

បាតុករលើកបដានៅពីមុខវិមានរដ្ឋាភិបាលអាមេរិក។ (ចាប ចិត្រា/VOA)

គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយក្នុងប្រទេសអាមេរិកគឺ លោក ស៊ុយ សេង ហុង និង រី គា ដឹកនាំការធ្វើការបាតុកម្មនៅមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

លោក យ័ប គឹមទឹង ប្រធាន សមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ចូលរួមបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ឲ្យមានការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩។ (សុខ ខេមរា/VOA)

ឈុំ សេរីសុខុម បាតុករមកពីរដ្ឋន៍ខារ៉ូឡាញណា។ (ចាប ចិត្រា/VOA)

អុិន ខុម បាតុករមកពីប្រទេសកាណាដា។ (ចាប ចិត្រា/VOA)

ភន ហម បាតុករមកពីរដ្ខភេនស៊ីលវីនៀ។ (ចាប ចិត្រា/VOA)

ជា ហ្គេចឡាង ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ៍ញ៉ា។ (ចាប ចិត្រា/VOA)

បាតុករថត និងចាក់ផ្សាយព្រឹត្តិការណ៍បាតុកម្មនៅសេតវិមានជាបន្តផ្ទាល់លើបណ្តាញហ្វេសប៊ុក។ (ចាប ចិត្រា/VOA)