Facebook Live៖ ភរិយានៃមន្ត្រីទូតអាមេរិកពិភាក្សាអំពីបេសកកម្ម«សុបិន្តក្លាយជាការពិត»ទៅកាន់ប្រទេសកំណើត
Your browser doesn’t support HTML5
នេះជាលើកដំបូងហើយដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា មានភរិយាជាជនជាតិខ្មែរ។ លោកស្រី សុទ្ធី ហៃដ្ឋ (Sotie Heidt) ភរិយារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA ក្នុងបន្ទប់ផ្សាយនៅរដ្ឋធានីវ៉ាស៊ីនតោន អំពីគោលដៅសង្គមក្នុងបេសកកម្មការទូតនៅប្រទេសកំណើត កិច្ចការជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីកម្ពុជា និងទំនាក់ទំនងក្នុងសង្គមខ្មែរអាមេរិកាំង។ លោកស្រីថ្លែងថា សម្រាប់លោកស្រីនិងស្វាមីលោកស្រី គឺលោកឯកអគ្គរដ្ឋទូត Willaim Heidt បេសកកម្មទៅកាន់ប្រទេសកម្ពុជា គឺជាសុបិនក្លាយជាការពិត។ សូមលោកអ្នកទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖