វ៉ាស៊ីនតោន —
ក្រុមសហជីពកម្មករបន្តដាក់សម្ពាធដល់វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាដោយធ្វើចលនាទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីទាមទារឱ្យស្ថានភាពការងារបានប្រសើរឡើង ដំឡើងប្រាក់បៀវត្សរ៍ និងដោះលែងកម្មករនិងសកម្មជនសហជីពចំនួន២១នាក់ដែលកំពុងជាប់ឃុំឃាំង។
នៅក្នុងប្រទេសក្រុមសហជីពចំនួន១៨បានអំពាវនាវឱ្យកម្មករឈប់សម្រាកពីថ្ងៃទី១៧ដល់ថ្ងៃទី២២ខែមេសាគឺបន្តពីការឈប់សម្រាកចូលឆ្នាំខ្មែរដែលចាប់ផ្តើមនៅថ្ងៃច័ន្ទខាងមុខនេះ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពស៊ីខៅឌូបានពន្យល់ថា៖
«នេះគឺជាសិទ្ធិមួយដែលកម្មករមិនដែលប្រើពីពេលមុនមកជាង១០ឆ្នាំ[សម្រាប់] អ្នកខ្លះ ហើយអ្នកខ្លះមួយឆ្នាំពីរឆ្នាំទៅតាមអតីតភាពការងាររបស់គាត់ដែលច្បាប់តម្រូវដាច់ខាតឱ្យកម្មករនិយោជិតប្រើប្រាស់ដើម្បីស្តារនូវសម្បទាឬក៏ការឈឺថ្កាត់ផ្សេងៗរបស់គាត់ក៏ ដូចជាការជួបជុំគ្រួសារទៅតាមប្រពៃណីទៅ តាមទំនៀមទម្លាប់ជាដើម»។
រីឯនៅ ឆាកអន្តរជាតិលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាកំពុងធ្វើដំណើរនៅសហរដ្ឋអាមេរិកនិងកាណាដាដើម្បីបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាល អ្នកតាត់តែងច្បាប់ អង្គការសិទ្ធិមនុស្សនិងសហជីពឱ្យជួយចូលរួមក្នុងការដាក់ការគាបសង្កត់ដល់រដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ដល់ស្ថានភាពកម្មករដែលកំពុងជួបការលំបាក។
លោករ៉ុង ឈុន បានបញ្ជាក់ប្រាប់វីអូអេក្នុងពេលមកដល់រដ្ឋធានីវ៉ាស៊ីនតោនថា៖
«កម្មករប្រឈមមុខនឹងជីវភាពរស់នៅដោយសារប្រាក់ខែតិចតួចដែលធ្វើឱ្យពួកគាត់ថមថយនូវសុខភាពហើយយើងឃើញហើយកម្មករក្នុងពេលថ្មីៗនេះមានការដួលសន្លប់ជាបន្តបន្ទាប់។ នេះហើយដែលសហភាពសហជីពកម្ពុជាយើងចូលរួមជំរុញធ្វើយ៉ាងណាផ្តល់ដំណោះស្រាយជូនឱ្យបងប្អូនកម្មករកម្មការិនីឱ្យបានសមរម្យ»។
មានកម្មកររាប់រយនាក់បានដួលសន្លប់នៅតាមរោងចក្រនានាក្នុងទីក្រុងភ្នំពេញចាប់តាំងពីដើមខែមេសាមក។ រោងចក្រទាំងនោះ ផលិត ផលិតផលឱ្យក្រុមហ៊ុន Adidas Puma និង Nike ហើយគេសង្ស័យថាមានទាក់ទងនឹងការទទួលទានទឹកនិងអាហារមិនមានអនាម័យ និងធុំក្លិនខ្លាំងពីវត្ថុធាតុដើម។
យ៉ាងណាក៏ដោយ ក្រុមសហជីពបានមើលឃើញពីឧបសគ្គក្នុងការអនុវត្តសិទ្ធិនេះខ្លះហើយលោកអាត់ ធន់បានបញ្ជាក់ថានិយោជកមួយចំនួនជាពិសេសសមាគមរោងចក្រកាត់ដេរមិនចង់ឱ្យសិទ្ធិនេះទៅវិញ។
លោក ខេន លូ អគ្គលេខានៃសមាគមរោងចក្រកាត់ដេរកម្ពុជាបញ្ជាក់ការពារចំណាត់ការរបស់ខ្លួនថាការដែលមិនចង់ឱ្យសម្រាកនោះ គឺដោយសារតែសហជីពមិនមានសិទ្ធិសុំច្បាប់ឈប់សម្រាកជំនួសឱ្យកម្មករទេហើយបើទោះបីជាកម្មករស្នើសុំដោយខ្លួនឯងក៏ការសម្រេចស្ថិតនៅលើថៅកែដែរ។
លោកខេន លូ ក៏ បានបញ្ជាក់ដែរថាទ្វារនៃការចរចាដំឡើងប្រាក់ខែសម្រាប់ឆ្នាំ២០១៤ចប់ហើយមិនចាំបាច់ស្នើសុំឱ្យមានការចរចាណាទៀតទេ។
«បើផ្នែកតាមសភាពការណ៍ជាក់ស្តែងយើងដឹងថាកម្មករភាគច្រើនពេញចិត្តនឹងកម្រិតប្រាក់បៀវត្សរ៍សព្វថ្ងៃនេះហើយ។ ហើយមានតែក្រុមមួយចំនួនតូចទេដែលនៅបន្តទាមទារ»។
ក្រុមកម្មករបានផ្ទុះការតវ៉ាកាលពីចុងឆ្នាំ២០១៣រហូតដល់ដើមឆ្នាំ២០១៤ទាមទារចង់បានប្រាក់បៀវត្សរ៍គោលចំនួន១៦០ដុល្លារតែរហូតមកដល់ពេលនេះរដ្ឋាភិបាលសម្រេចប្រគល់ឱ្យបានតែ១០០ដុល្លារប៉ុណ្ណោះ។ ការតវ៉ារបស់ពួកគេបានឈានទៅដល់អំពើហិង្សារហូតដល់មានការបង្រ្កាបយ៉ាងឃោរឃៅពីកងកម្លាំងមានសមត្ថកិច្ចដោយសម្លាប់កម្មករអស់យ៉ាងហោចណាស់៤នាក់ របួសរាប់សិបនាក់ និងត្រូវចាប់ខ្លួនកម្មករនិងមេដឹកនាំសហជីពចំនួន២៣នាក់ក្នុងនេះ២១នាក់នៅជាប់ពន្ធនាគារនៅឡើយដោយរង់ចាំការកាត់ទោសនៅថ្ងៃទី២៥ខែមេសាខាងមុខនេះ។
លោកអាត់ ធន់បញ្ជាក់ថាការចេញមកជួបគ្នាដើម្បីពិភាក្សាជាមធ្យោបាយដ៏ល្អ។
«អ្វីដែលខ្ញុំអាចនិយាយបានថានឹងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃរវាងកម្មករនិយោជិតនិងនិយោជកទៅបានហើយដើម្បីមានជំនឿជឿជាក់ទៅលើកម្មករដើម្បីផលិតបន្តក៏ដូចជាក្រុមហ៊ុនដែលបញ្ជាទិញពីកម្ពុជាបន្ថែមរដ្ឋាភិបាលគួរតែជម្រះនូវបញ្ហាទាំងអស់ដែលមានឱ្យខាងតែបានហើយខ្ញុំគិតថាពេលនោះបញ្ហានៃការធ្វើការរបស់កម្មករគឺអត់មានទៀតទេហើយអ្នកបញ្ជាទិញ អាចនឹងកុម្មង់ច្រើន»។
ក្រុមសហជីពក៏បានអំពាវនាវដល់អ្នកបញ្ជាទិញសំខាន់ៗដូចជា Adidas, Puma និង Nike ចាត់វិធានការជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍នេះដែលនៅមិនទាន់បំពេញបានតាមតម្រូវការជាមូលដ្ឋានដើម្បីផ្តល់នូវ«ការរស់នៅក្នុងនាមជាមនុស្សដែលមានភាពថ្លៃថ្នូរនៅឡើយ»។