ល្ខោន Cambodian Rock Band ធ្វើឱ្យសហគមន៍នៅរដ្ឋធានីវ៉ាស៊ីនតោនរំជួលចិត្តនឹងប្រវត្តិសាស្ត្រនិងតន្ត្រីសម័យខ្មែរ
Your browser doesn’t support HTML5
អមដោយការប្រគុំតន្ត្រីដ៏រំជួលចិត្តនិងកន្ត្រាក់អារម្មណ៍ ល្ខោន Cambodian Rock Band ឬក្រុមភ្លេងសម័យខ្មែរ បាននិងកំពុងទាក់ទាញទស្សនិកជនមកពីសហគមន៍ចម្រុះ រួមទាំងសហគមន៍ខ្មែរ នៅរោងល្ខោន Arena Stage ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ ផលិតនិងសម្តែងជាលើកដំបូងកាលពីដើមឆ្នាំ ២០១៨ ល្ខោនដែលឈ្នះពានរង្វាន់ជាច្រើននេះ ត្រូវបានផ្អាកការសម្តែងរបស់ខ្លួន ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ អស់រយៈពេលជាង ៤ ឆ្នាំ។ នាពេលបច្ចុប្បន្ន ល្ខោននេះកំពុងចាប់ផ្តើមសន្ទុះនៃការសម្តែងដោយទទួលបានការពេញចិត្តនិងគាំទ្រខ្លាំងជាបន្តបន្ទាប់។ អ្នកនាង ទែន សុខស្រីនិត នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន៕