ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍
Your browser doesn’t support HTML5
ខណៈដែលអ្នកវិនិយោគក្នុងស្រុកហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួនបានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។ សហគ្រាសបង្កើតថ្មីទាំងនេះរំពឹងថា ជាមួយទុនវិនិយោគពីខាងក្រៅគួបផ្សំនឹងវិនិយោគក្នុងស្រុកខ្លះៗផង ពួកគេនឹងមានលទ្ធភាពពង្រីកពាណិជ្ជកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងតំបន់និងនៅជុំវិញពិភពលោកផងដែរ។ លោក សឹង សុផាត និងលោក នៅ វណ្ណារិន នៃ VOA រាយការណ៍រឿងនេះពីរាជធានីភ្នំពេញ៕