ជនជាតិដើមភាគតិចនៅកម្ពុជាប្រឆាំងនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនី
Your browser doesn’t support HTML5
នៅក្នុងប្រទេសកម្ពុជា បញ្ហាសិទ្ធិដីធ្លីគឺជាប្រភពមួយនៃភាពតានតឹងឥតឈប់ឈរ។ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គ្រោងនឹងដំណើរការក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចបន្ថែមថាមពលអគ្គិសនី ៤០០ មេហ្កាវ៉ាត់ទៀត ទៅលើបណ្តាញអគ្គិសនីដែលទន់ខ្សោយខ្លាំងនៅកម្ពុជា។ ប៉ុន្តែ ផលប៉ះពាល់ខាងសង្គម និងបរិស្ថាននៃគម្រោងនេះ គឺមានទំហំធំ ជាពិសេសសម្រាប់អ្នកភូមិជនជាតិដើមភាគតិច ដែលប្រឈមនឹងការផ្លាស់ប្ដូរទីលំនៅ។ នៅក្នុងខេត្តស្ទឹងត្រែង សមាជិកមួយចំនួននៃក្រុមជនជាតិដើមភាគតិចមួយកំពុងប្រកាន់ជំហរប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះ។ លោក David Bolyle រាយការណ៍ពីខេត្តស្ទឹងត្រែង ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕