ពលរដ្ឋខ្មែរ-បារាំង​ចូលរួម​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន

Your browser doesn’t support HTML5

លោក មឿង សុន​ អតីត​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ដែល​​រស់នៅ​ប្រទេស​បារាំង​និង​ក្រុម​គ្រួសារ​​បាន​​ធ្វើ​ដំណើរ​ជាង​២០០០​​គីឡូម៉ែត្រ​ទៅដល់​ព្រំដែន​​អ៊ុយក្រែន​នៅ​ដើម​សប្តាហ៍​នេះ​ដើម្បី​នាំ​យក​ជំនួយ​សង្គ្រោះ​ទៅ​ជួយ​ជនភៀសខ្លួន​អ៊ុយក្រែន​ដែល​បាន​រត់ភៀស​ចូល​មក​ប្រទេស​ហុងគ្រី។ សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល​ជាង​៤,២​លាន​នាក់​បាន​រត់ភៀស​ខ្លួន​ទៅ​ប្រទេស​ជិតខាង។ លោកម៉ែន គឹមសេង​បាន​សម្ភាស​លោកមឿង សុន​សម្រាប់​កម្មវិធី​​”Primary Sources” (ប្រភពច្បាស់ការណ៍)​ដូចតទៅ៖