រូបបដិមា​ហិណ្ឌូ​ពាន់ឆ្នាំរបស់​កម្ពុជា​ត្រូវ​បាន​ផ្តល់​កិត្តិយស​ខ្ពស់​នៅ​សារមន្ទីរជាតិ​អាមេរិក

Your browser doesn’t support HTML5

សារមន្ទីរជាតិ​ដើម្បី​សិល្បៈ​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Smithsonian របស់​សហរដ្ឋ​អាមេរិក កំពុង​ដាក់​តាំង​ពិពណ៌​រូបបដិមាព្រះហិណ្ឌូ​មួយអង្គ ដែល​ត្រូវ​បាន​ឆ្លាក់​នៅ​លើ​ភ្នំ​របស់​ប្រទេស​កម្ពុជា​មួយ​នៅអំឡុង​ឆ្នាំ ៦០០។ លោក ចាប ចិត្រា នៃ ​VOA ​រាយការណ៍​ថា ​ការតាំង​ពិព័រណ៍​រយៈពេល ៤ ខែនេះ អបអរ​ពី​សារៈសំខាន់​នៃ​សាសនា ​និង​ប្រពៃណី​នៅ​ក្នុង​បណ្តា​សហគមន៍​ខ្មែរ​សព្វថ្ងៃ ដែល​ភាគ​ច្រើន​កំណត់​អត្តសញ្ញាណ​ខ្លួន​ថាជា​ពុទ្ធសាសនិក តែ​នៅ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​ព្រះហិណ្ឌូ​ដ៏​មាន​ឥទ្ធិពល​មួយអង្គ។