គោលបំណងសំខាន់នៃបាតុកម្មអហិង្សានេះ គឺដើម្បីឲ្យកាណាដាជួយធានាឲ្យការបោះឆ្នោតមួយនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ។
វ៉ាស៊ីនតោន៖ ពលរដ្ឋខ្មែរក្នុងប្រទេសកាណាដាធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រទេសកាណាដាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យកែប្រែប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា។
មេដឹកនាំគណបក្សជំទាស់លោកសម រង្ស៉ី និងពលរដ្ឋខ្មែរក្នុងប្រទេសកាណាដា ទាមទារឲ្យប្រទេសកាណាដាជួយអន្តរាគមន៍ឲ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់ប្រព័ន្ធ បោះឆ្នោតនៅកម្ពុជានិងអនុញ្ញាតលោកសម រង្ស៉ីបានចូលរួមក្នុងការបោះឆ្នោតថ្ងៃទី២៨កក្កដាខាងមុខ ដោយគ្មានការយារយីពីប្រព័ន្ធតុលាការ។
ក្រុមអ្នករៀបចំបាតុកម្មបានអះអាងថា តំណាងពលរដ្ឋខ្មែរជាង១០០នាក់មកពីទីក្រុងម៉ុងរ៉េអាល់ តូរ៉ុនតូ និងអូតាវ៉ាបានប្រមូលផ្តុំគ្នា ហើយប្រើប្រាស់បដារ ប្រដាប់បំពងសំឡេងធ្វើបាតុកម្មនៅម៉ោង១១ព្រឹកកាលពីថ្ងៃសុក្រនៅមុខវិមានរដ្ឋ សភាក្នុងទីក្រុងអូតាវ៉ា។ ពួកគេថ្លែងថា គោលបំណងសំខាន់នៃបាតុកម្មអហិង្សា នេះគឺដើម្បីឲ្យប្រទេសកាណាដាជួយធានាឲ្យការបោះឆ្នោតមួយក្នុងប្រទេសកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ ជាពិសេសធ្វើតាមអនុសាសន៍របស់លោកសូរីយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិគឺជាដៃគូរប្រជែងនយោបាយដ៏ស័ក្តិ សមក្នុងពេលបោះឆ្នោតខាងមុខជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំ។ តែលោកត្រូវរារាំង ដោយរឿងក្តីក្កាំក្នុងតុលាការ ព្រោះរឿងដកតម្រុយបង្គោលព្រំដែនកាលពីឆ្នាំ ២០០៩។
ថ្លែងនៅមុខវិមានរដ្ឋសភា ពេលលោកចូលរួមបាតុកម្ម លោកសម រង្ស៉ីបាន អះអាងថា៖
«បាតុកម្មនេះមានសារៈសំខាន់ជាទីបំផុត ហើយនឹងជួយជំរុញឲ្យមានការបោះ ឆ្នោតត្រឹមត្រូវតាមបែបបទប្រជាធិបតេយ្យដើម្បីឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរី ភាពជ្រើសរើសអនាគតរបស់ខ្លួន»។
លោកបានចាត់ទុកបាតុកម្មពលរដ្ឋខ្មែរក្នុងប្រទេសកាណាដាថា មានឥទ្ធិពល ដើម្បីជំរុញឲ្យប្រទេសកាណាដាជួយផ្លាស់ប្តូរនយោបាយក្នុងប្រទេសកម្ពុជា។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីកន្លែងធ្វើបាតុកម្ម លោកលី សុខា អ្នករៀបចំបាតុ កម្មមកពីទីក្រុងម៉ុងរ៉េអាល់ បានអះអាងថា ប្រទេសកាណាដាជាប្រទេស ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រទេសនេះ មានតួនាទីជួយដល់ប្រទេសកម្ពុជាផ្នែកប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកអះអាងថា ដ៏រាបណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរៀបចំការបោះឆ្នោតយកឈ្នះដោយមិនយុត្តិធម៌ និងគ្មានការចូលរួមពីគណបក្សជំទាស់ នោះបង្ហាញថា របបនោះជារបបផ្តាច់ការ។
«ព្រោះអីអត់មានការបើកចំហឲ្យមានការប្រកួតប្រជែងរើសអ្នកមានសមត្ថភាព អ្នកដែលត្រឹមត្រូវ ឲ្យចូលបានទេ។ គេគ្រប់គ្រងដើម្បីធ្វើម៉េចនៅកាន់អំណាច រហូត។ ម្ល៉ោះហើយយើងជាប្រជាជនខ្មែរ នៅក្រៅស្រុកមែន តែយើងមានការ បារម្ភណាស់រឿងចំណុចហ្នឹង។ ម្ល៉ោះហើយយើងនឹងទាមទារ យើងនឹងបន្ត ការងារយើងតទៅទៀតរហូតដល់ពេលរដ្ឋាភិបាលស្រុកខ្មែរហ្នឹងទទួលស្គាល់(យល់ព្រមឲ្យមាន)គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រឹមត្រូវនិងច្បាស់លាស់»។
កាលពីសប្តាហ៍មុន ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋនានា បានជួបជុំគ្នាក្នុងរដ្ឋធានី វ៉ាស៊ីនតោនដើម្បីធ្វើបាតុកម្មតវ៉ានៅមុខសេតវិមានដែរ។ ពួកគេបានដាក់ញត្តិជូន លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាដើម្បីឲ្យលោកអូបាម៉ាជួយជំរុញកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបញ្ហាវិលត្រឡប់របស់ របស់លោកសម រង្ស៉ី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ខាងមុខ។
មេដឹកនាំក្រុមជំទាស់គឺលោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិគ្រោងនឹង ជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសកាណាដានៅថ្ងៃនេះ និងគ្រោងនឹងជួបជាមួយ មន្ត្រីជាន់ខ្ពស់របស់ស.រ.អា.នៅ សប្តាហ៍ខាងមុខ ពេលលោកបំពេញទស្សនកិច្ច ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕