កម្រង​រូបភាព៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឡូវែល​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ថ្នាក់​ក្រុង

ពលរដ្ឋ​នៅទីក្រុង​ឡូវែល ឈរ​កាន់​បដា​ឃោសនា​ការ​គាំទ្រ​ដល់​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត នៅក្នុង​ដំណើរការ​បោះឆ្នោត​ថ្នាក់ក្រុង នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

លោកស្រី​ម្ចាស់​ហាង Le Petite Cafe នៅ​ទីក្រុង​ឡូវែល បាន​ចេញ​ទៅ​បោះឆ្នោត​រួច​ហើយ​នៅ​ថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

 ពលរដ្ឋ​ក្រុងឡូវែល ឈរ​កាន់​បដា​ឃោសនា​ការ​គាំទ្រ​ដល់​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត នៅក្នុង​ដំណើរការ​បោះឆ្នោត​ថ្នាក់ក្រុង នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

លោក Pen Pere ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ នៅ​ទីក្រុង​ឡូវែល បាន​បង្ហាញ​ស្លាក​ដែល​បាន​បោះឆ្នោត​ហើយ (I Voted) នៅ​លើ​ថ្ងាស​របស់​លោក ​ក្រោយ​ពេល​ដែល​លោក​បាន​បោះឆ្នោត​រួច​ហើយ កាលពី​ថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

លោក​ចៅហ្វាយក្រុង Ed Kennedy (កណ្តាល) និង​ពលរដ្ឋ​ក្នុង​ក្រុង​ដែល​គាំទ្រ​រូប​លោក ឈរ​កាន់​បដា អម​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ឈរ​កាន់​បដា​ឃោសនា​គាំទ្រ​បេក្ខជន​ខ្មែរអាមេរិកាំង​គឺ​លោក នួន វាសនា និង​លោក ចៅ សុខារី នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពីថ្ងៃ​អង្គារ​ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

ពលរដ្ឋ​នៅ​ទីក្រុង​ឡូវែល កំពុង​សំណេះ​សំណាល​គ្នា​នៅ​ក្បែរ​ស្នាក់​បោះឆ្នោត​មួយ​កន្លែង​នៅ​ទីក្រុង​ឡូវែល កាលពីថ្ងៃអង្គារ ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

លោក​ចៅហ្វាយក្រុង Ed Kennedy (កណ្តាល) និង​ពលរដ្ឋ​ក្នុង​ក្រុង​ដែល​គាំទ្រ​រូប​លោក ឈរ​កាន់​បដា អម​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ឈរ​កាន់​បដា​ឃោសនា​គាំទ្រ​បេក្ខជន​ខ្មែរអាមេរិកាំង​គឺ​លោក នួន វាសនា និង​លោក ចៅ សុខារី នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពីថ្ងៃ​អង្គារ​ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)

​ពលរដ្ឋ​ក្នុង​ក្រុង​ឡូវែល​នាំ​គ្នា​រៀបចំ​កាន់​បដា​គាំទ្រ​បេក្ខជន​​នៅ​ក្បែ​ទីស្នាក់ការ​បោះឆ្នោត​មួយ​កន្លែង នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពីថ្ងៃ​អង្គារ​ ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ (រូបថតផ្តល់​ឲ្យ​ដោយ Sidney Liang)