ពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើបាតុកម្មពេលលោកហ៊ុន មកអ.ស.ប.
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើបាតុកម្មប្រឆាំងនៅទីក្រុងញ៉ូយ៉កក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងថ្លែងសុន្ទរថាស្តីពីការអភិវឌ្ឍក្នុងប្រទេសកម្ពុជាប្រាប់ដល់សនិ្នសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍក្រោយពីឆ្នាំ២០១៥។
បាតុករទាមទារឱ្យមានការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដោយសារការរំលោភយកដីធ្លី និង ការបញ្ចេញមតិ។ ពួកគេខ្លះក៏ទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែងផងដែរ។ លោកម៉ែន គឹមសេង រាយការណ៍ពីទីក្រុងញ៉ូយ៉ក៕