កម្រងរូបភាព៖ បាតុករ​ខ្មែរ​អាមេរិកាំង​តវ៉ា​ទាមទារ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

លោក រឹទ្ធី​ អ៊ុង ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​ ថ្លែង​ទៅ​កាន់​បាតុករ​អំពី​ការ​ទាមទារ​ខណៈ​ដែល​មេដឹកនាំ​អាស៊ាន​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​លោក ចូ បៃដិន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

បាតុករ​ជួបជុំតវ៉ា​នៅ​ខាងក្រៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​ជាទី​ដែល​រៀបចំ​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​សេរីភាព​​ សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ) 

បាតុករ​ដើរ​ទៅ​​តវ៉ា​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មុនពេល​ការពិភាក្សា​រវាង​មេដឹកនាំ​អាមេរិក​និង​​​​អាស៊ាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)

បាតុករ​ដើរ​ទៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​មេដឹកនាំ​អាស៊ាន​ឲ្យ​គោរព​សិទ្ធិមនុស្ស រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)​

បាតុករ​ជួបជុំ​គ្នា​នៅ​ខាងក្រៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។ (ម៉ែន គឹមសេង/វីអូអេ)