កម្រង​រូបភាព៖ សហគមន៍​ខ្មែរ​អាមេរិកាំង​ទទួល​បាន​ពាន​រង្វាន់​ស្នាដៃ​ការងារ​ឆ្នើម​ពី​អង្គការ​មួយ​នៅ​អាមេរិក

លោក Many Uch (កណ្តាល) ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ឡើង​ទទួល​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម​ពី​អ្នក​តំណាង​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

លោក Many Uch និង​អ្នកស្រី Montha Chum ថតរូប​ជាមួយ​នឹង​ពានរង្វាន់​ដែល​ខ្លួន​ទទួល​បាន​ពី​អង្គការ SEARAC នៅ​ឯ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

អ្នកស្រី Lian Cheun តំណាង​ឲ្យ​អង្គការ Khmer Girls in Action ប្រចាំ​នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វរញ៉ា ឡើង​សម្តែង​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​អ្នក​បង្កើត​ចលនា​ផ្លាស់ប្តូរ ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

លោក Many Uch ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ឡើង​សម្តែង​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

អ្នកស្រី Montha Chum ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​តំណាង​ឲ្យ​យុទ្ធនាការ ReleaseMN8ឡើង​សម្តែង​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​យុទ្ធនាការ​ប្រចាំឆ្នាំ ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

អ្នកស្រី Catherina Nou ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ SEARAC ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ប្រគល់​រង្វាន់​ដល់​បុគ្គល​និង​អង្គការ​ឆ្នើម នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

ពី​ឆ្វេង​មក​ស្តាំ អ្នកស្រី Montha Chumតំណាង​ឲ្យ​យុទ្ធនាការ ReleaseMN8 ​ទទួល​ពានរង្វាន់​យុទ្ធនាការ​ប្រចាំ​ឆ្នាំ ​លោក Many Uch ទទួល​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម និង​អ្នកស្រី Lian Cheun តំណាង​ឲ្យ​អង្គការ Khmer Girls in Action ទទួល​ពានរង្វាន់​អ្នក​បង្កើត​ចលនា​ផ្លាស់ប្តូរ ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧​។ (ហុង ចិន្តា/VOA)

អ្នក​របាំ​ខ្មែរ​អាមេរិកាំង​មក​ពី​អង្គការ Cambodian Buddhist Society កំពុង​រាំ​របាំ​ខ្មែរ​ជូន​អ្នក​ចូលរួម​ទស្សនា ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​របស់​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

ភ្ញៀវចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​របស់​អង្គការ SEARAC ​ដល់​បុគ្គល​​និង​អង្គការ​ឆ្នើម កំពុង​ស្តាប់​ការ​សម្តែង​ចំណាប់អារម្មណ៍​របស់​ជ័យលាភី​ដែល​ឡើង​ទទួល​ពាន​រង្វាន់ នៅ​ឯ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)