កម្ពុជាបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សា ខណៈគណបក្សជំទាស់ទទួលបានអាសនៈមួយចំនួន
Your browser doesn’t support HTML5
នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ឬហៅថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបានចាប់ផ្តើមដែលមានការចូលរួមពីគណបក្សជំទាស់ចម្បងមួយចំនួន។ នេះជាការបោះឆ្នោតអសកលមួយដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសរុបប្រមាណ១២០០០នាក់។ គណបក្សជំទាស់អះអាងថាខ្លួនទទួលបានអាសនៈមួយចំនួន ហើយសមាជិករបស់ខ្លួននឹងធ្វើការជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕