កម្ពុជា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក

ស្លាកសញ្ញាអង្គការ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​រយៈ​ពេល​៥​ឆ្នាំ​រវាង​កម្ពុជា​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក គ្រោង​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​ថា កិច្ចព្រមព្រៀង​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា។ កិច្ចព្រមព្រៀង នឹង​ផ្ដោត​សំខាន់​ទៅលើ​សកម្មភាព​រួមគ្នា​រវាង​ស្ថាប័ន​ទាំង​ពីរ ដើម្បី​គ្រប់គ្រង​វិបត្តិ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ក្នុង​ប្រទេស​កម្ពុជា៕