អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនិយាយថា៖ «យើងមានការសោកស្តាយ ហើយព្រួយបារម្ភចំពោះសាលក្រមរបស់តុលាការក្រុងភ្នំពេញ»។
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះ បានសម្រេចដាក់ទោសលោកម៉ម សុណង់ដូឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទធ្វើអបគមន៍ក្នុងខេត្តក្រចេះដែលក្រុមមន្ដ្រីសិទ្ធិមនុស្សហៅថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ហើយជនជាប់ចោទចំនួន១៣នាក់ផ្សេងទៀតត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីដប់ខែដល់៣០ឆ្នាំ។
លោកសន ម៉ាកគីនតូស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនិយាយថា៖
«យើងមានការសោកស្តាយ ហើយព្រួយបារម្ភចំពោះសាលក្រមរបស់តុលាការក្រុងភ្នំពេញ»។
លោកម៉ាគីនតូស្សបានឆ្លើយតបនឹងសំណួររបស់វីអូអេ ខេមរភាសាតាមសារអេឡិចត្រូនិក ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការប្រកាសសាលក្រមរបស់សាលាដំបូង។
មន្ត្រីការទូតដដែលនិយាយថា រដ្ឋាភិបាលអាមេរិក«គាំទ្រយ៉ាងពេញទំហឹងនូវសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិដោយសន្តិវិធីលើទស្សននយោបាយដោយមិនមានការភ័យខ្លាច ការចោទប្រកាន់ ការតាមចងពៀរ ឬការគំរាមកំហែង»។
លោកសន ម៉ាកគីនតូស្សលើកឡើងថា «ករណីលោកម៉ម សុណង់ដូបានក្លាយជាចំណោទលើការការពារសិទ្ធិមនុស្សជាមូលដ្ឋាន នៅពេលដែលប្រទេសកម្ពុជាបានបោះជំហានខ្លះទៅហើយ ឆ្ពោះទៅរកដំណោះស្រាយសិទ្ធិមនុស្ស បញ្ហាដែលកើតឡើងផ្ទួនៗ ដូចជាករណីលោកម៉ម សុណង់ដូគឺជាការគំរាមដល់ការរីកចម្រើន នាពេលអនាគត»របស់ប្រទេសកម្ពុជា។
លោកម៉ម សុណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវចាប់ខ្លួនកាលពីពាក់កណ្តាលខែកក្កដា គឺបីថ្ងៃក្រោយពីលោកវិលត្រឡប់ពីបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក កាណាដា និងបារាំង។
មានសញ្ជាតិបារាំងដើមកំណើតខ្មែរ លោកម៉ម សូណង់ដូត្រូវបញ្ជូនខ្លួនភ្លាមៗនៅពេលនោះទៅកាន់គុកឧក្រិដ្ឋព្រៃស។
លោកនីកូឡា បូឌ័ន (Nicolas Baudoin) អ្នកនាំពាក្យស្ថានទូតបារាំង មានប្រសាសន៍ថា ស្ថានទូតបានធ្វើទំនាក់ទំនងអំពីករណីលោកម៉ម សុណង់ដូជាមួយក្រសួងការបរទេសបារាំងរួចហើយ។ ប៉ុន្តែលោកមិនមានសេចក្ដីអត្ថាធិប្បាយភ្លាមៗនោះទេ។
«ខ្ញុំបានកត់ត្រាទុករួចហើយ ក៏ប៉ុន្តែជាការណ៍ពិត ខ្ញុំត្រូវសម្របសម្រួលជាមួយក្រសួងការបរទេសជាមុនសិន»។
ស្ថានទូតជប៉ុននិយាយថា ខ្លួនមិនមានតួនាទីបរិយាយលើសេចក្ដីសម្រេចរបស់តុលាការកម្ពុជាទេ។
លោកម៉ាជីដា តាតស៊ុយយ៉ា (Machida Tatsuya) ទីប្រឹក្សាអមស្ថានទូតជប៉ុន បញ្ជាក់ថា «ស្ថានទូតបន្តធ្វើការតាមដានកៀកចំពោះបញ្ហាដែលទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»។
នៅពេលបញ្ចប់ការប្រកាសសាលក្រមនៅព្រឹកមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសតាមចាប់ខ្លួនជនជាប់ចោទបីនាក់ដែលត្រូវផ្តន្ទាទោសដោយកម្បាំងមុខក្នុងនោះមានលោកប៊ុន រដ្ឋា ដែលត្រូវចោទថា ជាមេដឹកនាំផ្ទាល់ចលនាអបគមន៍នៅខេត្តក្រចេះ ហើយត្រូវផ្តន្ទាទោសឲ្យជាប់គុកចំនួន៣០ឆ្នាំ និងឪពុករបស់គាត់លោកប៊ុន ឆន និងតាមចាប់ខ្លួនលោកសុខ តុង តំណាងសមាគមអ្នកប្រជាធិបតេយ្យនៅខេត្តកំពង់ចាម។ បុរសទាំងពីរត្រូវផ្តន្ទាទោសម្នាក់ៗឲ្យជាប់ពន្ធនាគារចំនួន១៥ឆ្នាំ។
នៅថ្ងៃនេះដែរ គណបក្សជំទាស់ធំៗពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានហៅការផ្តន្ទាទោសលោកម៉ម សុណង់ដូនិងជនជាប់ចោទផ្សេងទៀតនេះថា គឺជាការគំរាមកំហែងនយោបាយ គំរាមការតស៊ូមតិ និងការការពារសិទ្ធិប្រជាពលរដ្ឋ៕