កម្ពុជា​ថ្លែង​ពី​ជោគជ័យ​កងទ័ព​មួកខៀវ​ តុលាការ​ខ្មែរ​ក្រហម​ និងការ​ទប់ស្កាត់​កូវីដ​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ

Your browser doesn’t support HTML5

នៅ​ឯ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ពី​ជោគជ័យ​ក្នុង​ការបញ្ជូន​​កងទ័ព​របស់​កម្ពុជា​ចូល​ទៅក្នុង​ក្របខណ្ឌ​នៃ​ការរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ បទពិសោធ​នៃ​ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ការកាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ លោកកៅ​ គឹមហួន​ រដ្ឋមន្ត្រី​អមប្រតិភូ​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ប្រាប់​វីអូអេ​ថា​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា​ក៏​បាន​ចូលរួម​​ការដោះស្រាយ​បញ្ហា​មួយ​ចំនួន​ផងដែរ​ទន្ទឹម​នឹង​នោះ​ក៏​បង្កើន​ទំនាក់​ទំនង​របស់​កម្ពុជា​និង​អាស៊ាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នកទស្សនា​ការបកស្រាយ​របស់​លោកកៅ ​គឹមហួន​ក្នុង​កម្មវិធី​«ប្រភពច្បាស់ការណ៍»​(Primary Sources) ​ដូចតទៅ៖