លោកសម រង្ស៊ី បានថ្លែងតាមរយៈវីដេអូខុនហ្វើរ៉ិនពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោកនឹងស្ថិតនៅពីក្រោយការចាត់ចែងរបស់គណបក្សសម រង្ស៊ីដដែល។
ភ្នំពេញ៖ លោកគង់ គាំ ដែលជាបេក្ខជនតែមួយគត់ត្រូវបានតែងតាំងឲ្យជាប្រធានគណបក្សសម រង្ស៊ីនៅថ្ងៃសុក្រនេះដើម្បីជំនួសលោកសម រង្ស៊ី។
លោកសម រង្ស៊ី បានធ្វើជាប្រធានគណបក្សដែលដាក់ឈ្មោះលោកផ្ទាល់អស់រយៈពេល១៧ឆ្នាំមកហើយនិងបានលាលែងពីគណបក្សនេះដើម្បីធ្វើជាប្រធានគណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោកគង់ គាំ ជាសមាជិកព្រឹទ្ធសភា និងជាអតីតអនុប្រធានគណបក្សសម រង្ស៊ី ត្រូវបានតែងតាំងតាមរយៈការបោះឆ្នោតដោយលើកដៃក្នុងក្នុងសមាជវិសាមញ្ញរបស់គណបក្សដែលមានអ្នកចូលរួមប្រមាណជា២.០០០នាក់។លោកបានថ្លែងក្រោយពីជាប់ឆ្នោតដោយផ្តោតលើទិសដៅជំរុញការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។
«ឆ្នាំ២០១៣ប៉ូលនយោបាយនៅកម្ពុជាមានតែពីរទេ។ គឺមួយទល់នឹងមួយ។ គណបក្សប្រជាជនកម្ពុជា៧មករា និងគណបក្សសង្គ្រោះជាតិ២៣តុលា។ ខ្ញុំជឿជាក់ថា សមាជក៏ដូចខ្លួនខ្ញុំ យើងទាំងអស់គ្នាបេ្តជ្ញារួមចំណែកជាមួយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ឲ្យទទួលបានជ័យជម្នះជាដាច់ខាត»។
គណបក្សសម រង្ស៊ី បានកើនពី១៥អសនៈក្នុងរដ្ឋសភានៅឆ្នាំ១៩៩៨ ទៅចំនួន២៤អសនៈនៅឆ្នាំ២០០៣និងបាន២៦អសនៈក្រោយពីការបោះឆ្នោតឆ្នាំ២០០៨។
ទោះជាយ៉ាងណាលោកជាម យៀប តំណាងរាស្ដ្រគណបក្សកាន់អំណាចធ្លាប់បានប្រាប់វីអូអេខេមរភាសាថា គណបក្សរបស់លោកនៅតែសង្ឃឹមពីជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
ទោះជាលោកសម រង្ស៊ី បានលាលែងឋានៈជាមេដឹកនាំគណបក្សសង្គ្រោះជាតិក៏ដោយ ក៏លោកនៅតែត្រូវបានតែងតាំងជាទីប្រឹក្សាកំពូលគណបក្សសម រង្ស៊ី។ រិឯប្រធានរបស់លោកគឺលោកស្រីជូ ឡុងសូមូរ៉ា ត្រូវតែងតាំងជាអនុប្រធានគណបក្សនេះ។ មួយវិញទៀតសមាជវិសាមញ្ញរបស់គណបក្សជំទាស់ក៏បានបង្កាទុកដែរថា ក្នុងករណីដែលលោកសម រង្ស៊ីមិនស្ថិតជាសមាជិកគណបក្សនយោបាយណាមួយនោះទេ លោកសម រង្ស៊ី អាចវិលមកធ្វើជាប្រធានគណបក្សដែលដាក់ឈ្មោះរបស់លោកដដែលហើយប្រធានបច្ចុប្បន្ននឹងត្រូវលាលែងពីតួនាទីជាស្វ័យប្រវត្តិ។
លោកសម រង្ស៊ី បានថ្លែងតាមរយៈវីដេអូខុនហ្វើរ៉ិនពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោកនឹងស្ថិតនៅពីក្រោយការចាត់ចែងរបស់គណបក្សសម រង្ស៊ីដដែល។
«ខ្ញុំអត់ទៅណាឆ្ងាយទេបងប្អូន។ ខ្ញុំនៅពីក្រោយលោកគង់ គាំ។ នៅជួយមើលខុសត្រូវលោកគង់ គាំជាអ្នកដឹកនាំ។ ប៉ុន្តែស្មារតីសម រង្ស៊ី ព្រលឹងសម រង្ស៊ី នៅដដែល»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលនឹងក្លាយជាអនុប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំប្រតិភូគណបក្សចូលរួមសមាជវិសាមញ្ញរបស់គណបក្សសម រង្ស៊ីនេះដែរ។
លោកកឹម សុខាបានបញ្ជាក់ពីមិត្តភាពដ៏ល្អនៃគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី ដែលឈានទៅរកការរួបរួមគ្នាដើម្បីអ្វីមួយដែលលោកអះអាងថា«គឺជួយសង្គ្រោះមាតុប្រទេសកម្ពុជានិងផ្លាស់ប្តូរការគ្រប់គ្រងអំណាច»៕