ព្រះមហាក្សត្រ​ខ្មែរ​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន

Your browser doesn’t support HTML5

ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម​សីហមុនី​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ហៃណាន​នៃ​ប្រទេស​ចិន នៅ​សប្តាហ៍​នេះ គឺ​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាម​ការអញ្ជើញ​របស់​ភាគី​ចិន។ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ព្រះរាជ​ទស្សនកិច្ច​នេះ «នឹងពង្រឹងបន្ថែមទៀត​នូវចំណងមិត្តភាព​ដ៏ជិតស្និទ្ធ​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ចិន ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ»។ លោក ស៊ុន ណារិន រាយការណ៍​លម្អិត​ឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕