រដ្ឋាភិបាល​កម្ពុជា​ដង្ហែរ​កឋិន​ថ្នាក់​ជាតិ​ទៅ​ដែនដី​កម្ពុជា​ក្រោម​ជា​លើក​ដំបូង

Your browser doesn’t support HTML5

រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ដង្ហែរ​កឋិនទាន​ថ្នាក់​ជាតិ​ជាលើក​ទី១​ទៅ​វត្ត​មួយ​នៅ​ក្នុង​ទឹកដី​ខ្មែរ​ក្រោម​ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​៤​និង​៥​ខែ​វិច្ឆិកា។ អ្នករៀបចំ​ថា​នេះ​គឺ​ជា​ក្តី​សុបិន​មួយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ហ៊ុន សែន​ដែល​ចង់​រៀបចំ​ពិធី​នេះ​ហើយ​ទើបតែ​បាន​ចេញ​ជា​រូបរាង​នៅ​រយៈពេល​១២​ឆ្នាំ​ក្រោយ​មក។​ លោក​សាន សាង ទីប្រឹក្សា​លោក​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​និង​ជា​អ្នកដែល​មាន​កំណើត​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​គឺ​ជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​កឋិនទាន​នេះ។ លោក​បាន​ផ្តល់​បទសម្ភាស​ដល់​លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​អំពី​សារៈ​សំខាន់​នៃ​ពិធី​បុណ្យ​នេះ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ក្នុង​ពេល​ថ្មីៗ​ហាក់​មាន​បញ្ហា​រកាំរកូស​លើ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន។