ប្រវត្តិសាស្ត្រនិងកេរតំណែលវប្បធម៌«ដ៏ស្មុគស្មាញ»របស់កម្ពុជាកំពុងផ្សព្វផ្សាយដល់សាធារណជននៅសហរដ្ឋអាមេរិក

Your browser doesn’t support HTML5

សាធារណជននៅទីក្រុង Ann Arbor រដ្ឋ Michigan សហរដ្ឋអាមេរិកបាននិងកំពុងឈ្វេងយល់អំពីប្រវត្តិសាស្ត្រនិងកេរតំណែលវប្បធម៌«ដ៏ស្មុគស្មាញ»របស់ប្រទេសកម្ពុជា។ តាមរយៈពិព័រណ៍ ‘Angkor Complex’ អ្នករៀបចំពិព័រណ៍ នេះបានផ្តល់តម្លៃលើមេរៀនដែលកម្ពុជាអាចចែករំលែកបានដល់ពិភពលោក ស្របពេលដែលនិស្សិតខ្មែរអាមេរិកាំងនិងពលរដ្ឋអាមេរិកាំង បានបង្ហាញមោទនភាព និងក្តីរំភើបដែលពួកគេទទួលបាននូវទស្សនីយភាពដ៏ប្រណិត និងស្រូបយកនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់ វប្បធម៌ដ៏ចម្រុះ និងសិល្បៈដែលបង្កប់ន័យអំពីកម្ពុជា។ អ្នកស្រី ហុង ចិន្តា នៃវីអូអេ រាយការណ៍លម្អិតពីកន្លែងតាំងពិព័រណ៍ស្នាដៃសិល្បៈទាំងនេះនៅឯសារមន្ទីរសិល្បៈនៃសាកលវិទ្យាល័យ Michigan៕