គណបក្សកែទម្រង់កម្ពុជា៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស
Your browser doesn’t support HTML5
គណបក្សកែទម្រង់កម្ពុជាត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ ២០២១ ដោយមានបេក្ខជនឈរឈ្មោះចំនួន ៥៩ នាក់ ដើម្បីចូលរួមដណ្តើមតំណែងជាមេដឹកនាំសហគមន៍នៅក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បានអះអាងថា គណបក្សកាន់អំណាចកំពុងដឹកនាំប្រទេសដោយជិះសេះលែងដៃ ដោយកាន់កាប់អាសនៈទាំងអស់នៅក្នុងសភា និងអាសនៈស្ទើរតែទាំងអស់នៅក្នុងឃុំសង្កាត់យក ដែលកំពុងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអាចនឹងសាបសូន្យនៅកម្ពុជា។ នេះគឺជាអះអាងរបស់មេដឹកនាំគណបក្សកែទម្រង់កម្ពុជា។ លោក ប៉ុល ហំម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋសម្រេចចិត្តជ្រើសរើសមេដឹកនាំក្នុងមូលដ្ឋានងដោយបញ្ញា កុំប្រើបេះដូងតែមួយមុខ៕