កម្ពុជាទទួលបានវ៉ាក់សាំង Johnson & Johnson ៥០ម៉ឺនដូសជាជំនួយរបស់សហរដ្ឋអាមេរិក
Your browser doesn’t support HTML5
នៅថ្ងៃសុក្រនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទJohnson &Johnson ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ នេះជាជើងទីមួយក្នុងចំណោមជាង១លានដូស ដែលសហអាមេរិកផ្តល់ឲ្យ ក្រោមយន្តការកូវ៉ាក់(COVAX)។ វ៉ាក់សាំងជើងទីពីរ នឹងត្រូវបញ្ជូនមកកម្ពុជានៅថ្ងៃទី២ ខែសីហាខាងមុខ។ មកទល់ពេលនេះ កម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋបានជាង៧លាននាក់ហើយ ដែលស្មើជាង៧០%នៃគោលដៅចាក់ឲ្យបានយ៉ាងតិច១០លាននាក់ ត្រឹមខែតុលាខាងមុខនេះ។ កញ្ញា ហ៊ាន សុជាតា នៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ៕