រដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខំប្រឹងប្រែងធ្វើតេស្តរហ័ស ខណៈករណីឆ្លងជំងឺកូវីដ១៩ នៅតែមិនថមថយ
Your browser doesn’t support HTML5
ស្របពេលដែលអត្រាឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែខ្ពស់ គឺក្នុងចន្លោះប្រមាណ ៤០០នាក់ ទៅ ៦០០នាក់ក្នុងមួយថ្ងៃ មន្ត្រីសុខាភិបាលកម្ពុជាក៏កំពុងបង្កើនសកម្មភាពយកសំណាកពីប្រជាពលរដ្ឋរាប់ពាន់នាក់ ជាពិសេសពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃទីក្រុងភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ ១៩ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សឈ្មោះ Rapid Antigen Test Covid-19។ កាលពីថ្ងៃទី ២២ ខែមេសា ក្រសួងសុខាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យក្រុមអ្នកជំនាញសុខាភិបាលពីវិស័យឯកជន ចូលរួមសកម្មភាពធ្វើតេស្តយកសំណាកពីពលរដ្ឋ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស Rapid Antigen Test Covid-19 ដើម្បីជួយពន្លឿនសកម្មភាពធ្វើតេស្តក្នុងក្រុងភ្នំពេញ និងទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត៕