អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាទទូចដល់ក្រុមហ៊ុនកុំឲ្យជួលបុគ្គលិកជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយត្រូវជួលបុគ្គលិកខ្មែរឲ្យអស់លទ្ធភាព។ នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានចូលរួមជាវាគ្មិនកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ (សូមចុចស្តាប់កម្មវិធីទាំងស្រុង៖)
Your browser doesn’t support HTML5
លោកក៏បានអំពាវនាវឲ្យក្រុមហ៊ុនហើយនឹងពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ពីតំបន់អាស៊ាននិងប្រទេសផ្សេងៗទៀត។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ព្រមានចាត់វិធានការដែលនាំឲ្យប៉ះពាល់ដល់មុខជំនួញប្រសិនបើមានជួលជនអន្តោប្រវេសន៍ខុសច្បាប់៕