អ្នក​ជំនាញ​តឹង​សរសៃ​ក​ដាក់​គ្នា​លើ​ហេតុផល​រឿង​ព្រំដែន​កម្ពុជា​វៀតណាម

លោក​​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​​នៃ​​សាកលវិទ្យាល័យ​​ខេមរៈ​ និង​​ជា​អ្នកស្រាវជ្រាវ​រឿង​ផែនទី​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​​និង​​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ជា​វាគ្មិន​ពីភាក្សា​អំពី​​ប្រធានបទ ​«តើ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ត្រូវការ​អ្វី​ខ្លះ?» ក្នុង​កម្មវិធី​វិទ្យុ Hello VOA ពិសេស​កាល​ពី​ថ្ងៃ​សុក្រ​​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អ្នក​ជំនាញ​ព្រំដែន​ថា អ្នក​នយោបាយ​ត្រូវ​កំណត់​ផែនទី​និង​មាន​ឯកភាព​ជាតិ​សិន​ ដើម្បី​បញ្ចប់​បញ្ហា​ប្រវត្តិសាស្ត្រ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សុខ ទូច សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ​និង​ជា​អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​បញ្ហា​ផែនទី​ ហើយ​នឹង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​យប់​ថ្ងៃ​សុក្រ។ (ចុច​ស្តាប់​កម្មវិធី​ទាំង​ស្រុង​ខាង​ក្រោម)

Your browser doesn’t support HTML5

អ្នក​ជំនាញ​តឹង​សរសៃ​ក​ដាក់​គ្នា​លើ​ហេតុផល​រឿង​ព្រំដែន​កម្ពុជា​វៀតណាម

លោក​ទាំង​ពីរ​ចង់​ឲ្យ​អ្នក​នយោបាយ​ជួប​គ្នា​ ឈប់​ឈ្លោះ​គ្នា​ ហើយ​ចរចា​គ្នា​និង​កែប្រែ​រដ្ឋធម្មនុញ្ញ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​ជំនាញ​កំពុង​ប្រមូល​យក​ផែនទី​មក​ពី​មជ្ឈដ្ឋាន​នានា ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ពួក​គេ​ចង់​បាន​ឯកភាព​ជាតិ​ជា​មុន​សិន​ក្នុង​រឿង​ការ​កំណត់​ផែនទី​ដើម្បី​ប្រើ​ មុន​នឹង​ទៅ​ប្តឹង​នៅ​វៀតណាម។

អ្នក​ជំនាញ​ទាំង​ពីរ​បាន​តឹង​សរសៃ​ក​ដាក់​គ្នា​លើ​ចំណុច​មួយ​ចំនួន​ ដូច​ជា​ការ​ប្រើ​ផែនទី​ដែល​អាច​ធ្វើ​ឲ្យ​បាត់​ទឹកដី​ ការ​ប្តឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ សន្ធិសញ្ញា​ទសវត្ស​១៩៨០។ ទោះ​ជា​គ្មាន​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ក្តី​ គេ​អាច​យក​ផែនទី​ពី​មហាអំណាច​ទាំង​៥ គឺ ចិន រុស្សី បារាំង អាមេរិក និង​អង់គ្លេស ដែរ៕

លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ​ និងជា​អ្នកស្រាវជ្រាវ​រឿង​ផែនទី​នៃ​រាជបណ្ឌិត​សភា​កម្ពុជា