សំឡេងជំនាន់ថ្មី៖ ប្រព័ន្ធ«ស្វ័យវិជ្ជាអក្ខរកម្មមេឌា»ជួយទប់ស្កាត់អំពើឆបោកដោយព័ត៌មានមិនពិត
Your browser doesn’t support HTML5
«ស្វ័យវិជ្ជាអក្ខរកម្មមេឌា» លើបណ្តាញសង្គមតេឡេក្រាម ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាអំពីចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល កសាងជំនាញភាពជាពលរដ្ឋឌីជីថល និងជាជំនួយសម្រាប់គ្រូបង្រៀនក្នុងការលើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព។ លោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថល លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា ប្រព័ន្ធតេឡេក្រាម «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» អាចជួយទប់ស្កាត់ការបោកបញ្ឆោតពលរដ្ឋពីការផ្សព្វផ្សាយព័ត៌មានមិនពិត៕