កម្ពុជាកាត់បន្ថយឥទ្ធិពលបស្ចិមប្រទេសហើយងាកមកតម្រូវការក្នុងស្រុក
Your browser doesn’t support HTML5
ប្រទេសកម្ពុជាបានងាកមករកប្រទេសចិន ហើយការទទួលយកជំនួយចិនជាបន្តបន្ទាប់បានជួយឱ្យប្រទេសដ៏ក្រីក្រជាងគេបំផុតនេះកាត់បន្ថយឥទ្ធិពលរបស់អ្នកផ្តល់ជំនួយអន្តរជាតិដែលខិតខំជំរុញឱ្យគោរពតាមអភិបាលកិច្ចប្រកបដោយលទ្ធិប្រជាធិបតេយ្យ។ លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ«កម្ពុជារបស់ហ៊ុនសែន»បានប្រាប់ដល់អ្នកចូលរួមស្តាប់នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ថា តុល្យភាពរវាងផលប្រយោជន៍ក្នុងស្រុកនិងអន្តរជាតិក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមផ្អៀងទៅរកទិសអ្នកនៅក្នុងប្រទេស។ លោកម៉ែនគឹមសេងនៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖