ភ្នំពេញ៖ ទោះបីជាកីឡាគុនដាវដែលគេនិយមហៅថាចាក់សាបមិនសូវមានគេស្គាល់ និងខ្វះការនិយមនៅកម្ពុជាក្តី កីឡាករកម្ពុជាជំនាន់ថ្មីចំនួនបីនាក់បានទទួលពាន់រង្វាន់មេដាយសំរិតពីការប្រកួតជើងឯកគុណដាវយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០១៣ លើវិញ្ញាសារមួយនេះ ក្នុងប្រទេសព្រុយណេកាលពីខែកុម្ភៈដែលចូលរួមដោយប្រទេសចំនួនប្រាំពីរ នៅតំបន់អាស៊ីអាគ្នេយ៍ដែរ។
ជ័ដ មេតា អាយុ១០ឆ្នាំជាកីឡារករម្នាក់ក្នុងចំណោមកីឡាករកម្ពុជាទាំងបី។ មេតាជាកីឡារករវ័យក្មេងជាងគេ។
«ខ្ញុំចាប់ផ្តើមរៀនកីឡាគុនដាវដំបូងនៅពេលដែលខ្ញុំមានអាយុ ៦ឆ្នាំ។ ឪពុករបស់ខ្ញុំបានណែនាំ និងបង្រៀនខ្ញុំឲ្យយល់ពីរបៀបនៃការហាត់គុនដាវ។ តាមពិតទៅគាត់ជាអ្នករៀនគុនដាវម្នាក់ពេលគាត់នៅក្មេង។ ហើយគាត់ចង់ឲ្យខ្ញុំក្លាយជាអ្នករៀនកីឡារគុណដាវដូចគាត់ដែរ ហើយម្យ៉ាងវាក៏ជាកីឡារដែលខ្ញុំពេញចិត្តដែរ»។
មេតាបានចំណាយពេលហ្វឹកហាត់កីឡារគុនដាវ ឬចាក់សាបអស់រយៈពេលបួនឆ្នាំបន្ទាប់ពីមានការណែនាំពីឪពុករបស់គាត់ដែលជាជនជាតិអាមេរិក និងម្តាយជាជនជាតិខ្មែរ។
លោក ចេសុន ជ័ដ ឪពុករបស់មេតា ចាប់មេតារៀនពីការរៀនកីឡារគុណដាវនេះតាំងពីពេល មេតានៅសហរដ្ឋអាមេរិក។ មេតាបន្តថា គាត់មានអារម្មណ៍រំភើបខ្លាំងនៅពេលបានទទួលរង្វាន់ជាមេដាយសំរិត ដោយសារតែគាត់ជាកីឡាករក្មេងជាងគេនៅក្នុងក្រុម និងជាលើកទី១របស់គាត់ក្នុងការប្រឡូកជាខ្នាតអន្តរជាតិ។ ប្រកួតចុងក្រោយរបស់ក្រុមរបស់មេតាបានចាញ់ក្រុមយុវជនវៀតណាម។
«ខ្ញុំមានអារម្មណ៍ថា រំភើបខ្លាំងមែនទែនដោយសារតែ ពេលដែលខ្ញុំចូលប្រកួតខ្ញុំគឺជាកីឡារករដែលក្មេងជាងគេបំផុតនៅក្នុងក្រុម។ ម្យ៉ាងទៀតវាជាលើដំបូងរបស់ខ្ញុំដែរដែលបានចូលរួមប្រកួតអន្តរជាតិ។ ខ្ញុំមានអារម្មណ៍ថា មានសំណាងដែរ។ និយាយទៅវាមេដាយជាលើកដំបូងរបស់ខ្ញុំផងដែរ»។
សាន់ សុខស៊ីហា អាយុ ១៧ឆ្នាំជាកីឡារករម្នាក់ទៀតស្ថិតនៅក្រុមរបស់មេតាដែរ។ គាត់ទើបតែចាប់ផ្តើមលែងកីឡារគុនដាវកាលពីចុងឆ្នាំ ២០១១។
«អ្នកខ្លះគេនិយាយថា ហេ្វនស៊ីង ហ្នឹងមានគ្រោះថ្នាក់ដោយវាប្រើដាវអីចឹង តែតាមការពិតទៅ គេមានឧបករណ៍ការពារត្រឹមត្រូវទាំងមួក និងអាវការពារដូច្នោះគ្មានគ្រោះថ្នាក់អ្វីនោះទេ»។
រហូតមកដល់ពេលនេះ មានក្លឹបសម្រាប់បង្ហាត់កីឡាគុណដាវពីរកន្លែងនៅទីក្រុងភ្នំពេញ គឺក្លឹបហ្វីសារ និង ហូហ្សាណា។ ក្លឹបទាំងពីរនេះមានសិស្សសរុប២៤នាក់ដែលក្នុងនោះមានកីឡាការនីម្នាក់។
ដាវដែលយកមកប្រើក្នុងការហ្វឹកហាត់ ឬប្រកួតមានរាងមូល ហើយទំហំប៉ុនចង្អុលដៃ។ ដាវមានបីខ្នាតផ្សេង គឺដាវតូចដែលជាភាសារអង់គ្លេសថា ហ្វល (Foil)។ ដាវធំ ឬអ៊ីប៉េ (Epee) និងដាវកាប់ហៅថា សាប៊រ(Saber)។
សុខ អាង ជាគ្រូវបង្រៀនកីឡាគុនដាវរបស់ក្លឹបហ៊ីយ៉ា និងជាប្រតិភូដែលបានដឹកនាំកីឡាករកម្ពុជាទៅប្រកួតនៅប្រទេសព្រុយណេ។
លោកបន្តថា ការទទួលបានមេដាយនេះ មានអត្ថន័យខ្លាំងសម្រាប់គាត់ និងក្រុមកីឡាករដែលហ្វឹកហាត់កីឡាប្រភេទនេះដោយសារតែរយៈពេលជាយ៉ូរមកហើយដែលកម្ពុជាមិនធ្លាប់បានមេដាយអ្វីសោះ។
«វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមរបស់ខ្ញុំ និងកីឡាករដែលបានប្រឹងប្រឹងហ្វឹកហាត់។ កាលពីដំបូង យើងបានបង្កើតវា តែខាងសហព័ន្ធវិញមិនដែលផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រយើងឡើយ។ ដូច្នោះមេដាយនឹងបង្ហាញប្រាប់ពួកគេ»។
លោកបានបន្តថា កីឡាចាក់សាបនេះមានដើមកំណើតនៅខ្មែរយើងតាំងតែពីសម័យសង្គមរាស្រនិយម។ កម្ពុជាក៏ធ្លាប់ទទួលបានមេដាយមួយចំនួនផងដែរពីការប្រកួតពេលនោះ។ លោករំលឹកថា សម័យខ្មែរក្រហមមកមិនសូវមានអ្នកស្គាល់កីឡានេះទេ។
លោកបានពន្យល់ពីរបៀបនៃការប្រកួតរបស់កីឡារនេះដូច្នេះថា
«ចំពោះកីឡារហ្នឹងគេបែងចែកជាពីប្រភេទ។ ឯកត្តជន និងជាក្រុមដែលមានគ្នាចាប់ពីបី (នាក់) ទៅ។ ហើយការប្រកួតជាក្រុមហ្នឹងគឺត្រូវឡើងប្រកួតម្នាក់ម្តងៗ ក្រុមណាសន្សំពុន្ទុបាន៤៥មុនគេគឹក្រុមនោះជាអ្នកឈ្នះ»។
គ្រូបង្រៀនកីឡារដដែលនិយាយថា មានមូលហេតុជាច្រើនយ៉ាងដែលធ្វើឲ្យកម្ពុជាមិនសូវមានអ្នកនិយមហាត់កីឡារគុណដាវនេះ។ ទី១គឺដោយសារឪពុកម្តាយក្លាចថា ហាត់កីឡារមួយនេះនឹងនាំឲ្យមានផលប៉ះពាល់ដល់ក្មេង។ ម្យ៉ាងទៀតដោយសារតែវាតម្រូវឲ្យមានការចំណាយច្រើនសម្រាប់សម្ភារៈដើម្បីយកទៅហ្វឹកហាត់ដោយសារតែប្រដាប់ប្រដារសម្រាប់ហាត់មានតម្លៃថ្លៃដូចជាមួកការពារជាដើម។ ក៏ប៉ុន្តែលោកបានពន្យល់ថា ចំពោះអ្នកហ្វឹកហាត់ កីឡាចាក់សាបនេះ មិនបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះទេ ដោយសារអ្នកចូលរួមហាត់ ឬក៏ប្រកួតមានឧបករណ៍ការពារត្រឹមត្រូវ។
«អាវខោ គេធ្វើការតេស្តនៅឡាបូ (Lab) ដោយសាកបាញ់ជាមួយហ្នឹងកាំភ្លើងខ្លីចម្ងាយប្រហែល ៥០ម៉ែត្រ។ ឃើញថា វាបាញ់មិនធ្លុះទេ។ វាជាកីឡាម្យ៉ាងដែលប្រើបញ្ញាជាជាងការប្រើសប្រាស់កម្លាំង។ ជាកីឡាម្យ៉ងដែលប្រើសន្ទុះតែសន្ទុះបែបទន់ភ្លន់»។
លោក ឃ្លោក រតនា គឺអតីតជ័យលេភីមេដាយមាសជម្រើសជាតិកម្ពុជាក្នុងទសវត្សរ៍១៩៧០។ លោកនិយាយថា កាលពីអតីតកាលលោកបានចូលហាត់កីឡាគុណដាវនេះនៅពេលលោកមានអាយុ១៧ឆ្នាំ។ បច្ចុប្បន្នលោកមានអាយុ ៦១ឆ្នាំ។ លោកមានប្រសាសន៍ថា ពីមុនកម្ពុជាមានអ្នកហាត់កីឡានេះច្រើនគួរសមដោយមានគ្រូមកពីប្រទេសបារាំង។ ក្រុមរបស់លោកមានសមាជិកជាង៣០នាក់។ពេលនេះមិនសូវមានអ្នកនិយមហាត់ដោយសារតែវិញ្ញសារនេះទើបតែបង្កើតនៅកម្ពុជា។
«តាមពិត វាបាត់ពីកម្ពុជារាប់ឆ្នាំមកហើយ។ ឥឡូវយើងទើបបង្កើតបានប៉ុន្មានឆ្នាំហ្នឹង។ បច្ចុប្បន្នយើងបាននិងកំពុងបន្តខិតខំប្រឹងប្រឹងប្រមែប្រមូលអ្នកចាស់ៗដែលធ្លាប់រៀន បូករួមទាំងអ្នកក្មេងចង់រៀនឲ្យមកហ្វឹកហាត់»។
លោក មាស សារិន គឺជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអនុប្រធានទី១សហព័ន្ធកីឡាគុនដាវកម្ពុជា។ លោកបានបញ្ជាក់ថា កីឡាចាក់សាបនេះមានប្រវត្តិនៅកម្ពុជាតាំងពីឆ្នាំ១៩៦៤។
«ពីមុនយើងហៅចាក់សាប តែមិនសូវពិរោះ អញ្ចឹងទៅយើងក៏ដូរទៅជាគុណដាវវិញ។ យើងក៏បានចូលរួមការប្រកួតហ្គេមដែលមានជាង១០ប្រទេសចូលរួម។ យើងធ្លាប់ទទួលបានមេដាយសំរិតនិងប្រាក់។ ប៉ុន្តែក្រោយមកការប្រកួតហ្នឹងត្រូវគេលប់ចោល ដោយសារថាមាននិន្នាការនយោបាយ។ រហូតមកទល់ពេលនេះមិនសូវមានអ្នកពេញនិយមលែងប៉ុន្មានទេ»។
លោកសារិនបញ្ជាក់ថា ដោយសារតែកីឡារប្រភេទនេះទើបតែបង្កើត វាមិនសូវមានអ្នកស្គាល់ទេ។ ដូច្នេះក៏មិនសូវមានអ្នកនិយមលេងដែរ។ លោកបានបន្តថា ការហាត់កីឡារគុនដាវនេះ មិនមែនទាមទារថា ជាអ្នកដែលមានមាឌធំនោះទេ។ ក៏ប៉ុន្តែអ្នកធម្មតាក៏អាចហាត់បានដែរ។ អាស្រ័យលើនិស្ស័យ ហើយការប្រកួតវិញមិនមានគ្រោះថ្នាក់អ្វីនោះទេ។