ប្រជានេសាទ៖ ប្រភេទត្រីដែលត្រូវអភិរក្សបន្តបាត់បង់ដោយសារបទល្មើសនេសាទនិងហេតុផលជីវភាព
Your browser doesn’t support HTML5
កោះខ្ញែរជាភូមិមួយស្ថិតក្នុងឃុំអូរគ្រាង ស្រុកសំបូរខេត្តក្រចេះ។ ទោះបីមានការអង្កេតរកឃើញថា មានការប្រមូលត្រីផុតពូជបានពីកោះនេះ តែអ្នកនេសាទជាលក្ខណៈគ្រួសារមួយចំនួននៅក្នុងកោះដែលស្ថិតនៅឆ្ងាយពីទីរួមខេត្តក្រចេះ ប្រមាណ១០០គីឡូម៉ែត្រនិយាយថា ពួកគេកម្រនឹងចាប់បានត្រីប្រភេទដែលរងការគំរាមកំហែង ឬក៏កំពុងប្រឈមគ្រោះថ្នាក់។ ពួកគេបានស្តីបន្ទោសដល់ការនេសាទខុសច្បាប់ និងការប្រើប្រាស់ឧបករណ៍ហាមឃាត់ថា ជាដើមចមធ្វើឲ្យត្រីដែលជិតផុតពូជនោះ កាត់តែខ្សត់ទៅ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតអំពីរឿងនេះឲ្យ VOA ពីខេត្តក្រចេះ៕