កម្រង​រូបភាព៖ គណបក្ស​​​មួយ​ចំនួន​ចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​គោល​នយោបាយ​ខ្លួន​ អម​ដោយ​ពលរដ្ឋ​សាទរ​តាម​ដងផ្លូវ

ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ធ្វើ​ដំណើរ​តាម​ក្បួនដង្ហែ​ឃោស​នា​បក្ស​ នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​ផ្លូវ​៦០ម៉ែត្រ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​សង្កាត់កោះ​ដាច់​ ខណ្ឌ​ជ្រោយ​ចង្វារ​ នៅ​​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ដឹកនាំក្បួនឃោសនារកសំឡេង​ឆ្នោត នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​ផ្លូវ​៦០ម៉ែត្រ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)

ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​ភ្លើងទៀន​ ដែលមាន​អ្នក​គាំទ្រ​ស្រែក​ជ័យឃោស​ នៅ​ក្នុង​​ក្បួនដង្ហែ​​នៅរាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​​តាម​​ផ្ទះ​អម​សងខាង​ផ្លូវ​ បាន​ចេញ​មកស្វាគមន៍​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គណបក្ស​ភ្លើងទៀន​ ដែល​ដង្ហែ​ក្បួន​កាត់​មុខ​ផ្ទះ​ពួកគេ នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

កូនស្រីរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជិះកង់បីជា​មួយ​ម្តាយ ដើម្បីឃោសនាគោលនយោបាយបក្ស នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ប្រជាជន​កម្ពុជាចាប់​ផ្តើម​ហែ​ក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីប​លីប/វីអូអ)

ទិដ្ឋភាព​ទូទៅ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់របស់​គណបក្ស​ភ្លើងទៀន​ ដែលមាន​អ្នក​គាំទ្រ​ស្រែក​ជ័យឃោស​ នៅ​ក្នុង​​ក្បួនដង្ហែ​​នៅរាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)។

គណបក្ស​នយោបាយ​មួយ​ចំនួន​​បាន​ចាប់​ផ្តើម​​​ហែ​ក្បួន​ឃោសនា​គោល​នយោបាយ​មូលដ្ឋាន​របស់​ខ្លួន​កាល​ព្រឹក​ថ្ងៃសៅរ៍​ ទី២១ ខែឧសភា​នេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ គណបក្ស​​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​មួយ​ហាក់​មាន​សន្ទុះ​គាំទ្រ​ច្រើន​ ​​​បាន​ហែ​ក្បួន​ឃោសនា​គោល​​នយោបាយ​ ​ដោយ​មាន​អ្នក​ចូលរួម​​ប្រហែល​១.៥០០​​នាក់​ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​នាក់​​នៃ​គណបក្ស។​​​ ប្រជាពលរដ្ឋ​តាម​ដង​ផ្លួវ​ចូលរួម​សាទរ​​​ក្បួន​ដង្ហែរ​ និង​សាទរ​នូវ​វត្តមាន​ជាថ្មី​ម្តង​ទៀត​របស់​​គណបក្ស​ប្រឆាំង​មួយ​នេះ។ ព្រម​ជាមួយ​​គ្នា​នេះ​ក៏​មាន​គណបក្ស​ផ្សេង​ទៀត​ដែរ​ដែល​បាន​​ចាប់​យក​ថ្ងៃ​ទី​១​នេះ​ជា​ថ្ងៃ​ឃោសនា រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច៕